22/11/2018 09:03 GMT+7 Email Print Like 0

ជំរុញសហគ្រាសខ្នាតតូចនិងមធ្យមឱ្យចូលរួម ខ្សែសង្វាក់តម្លៃសកលនិងបដិវត្តឧស្សាហកម្ម 4.0


 ទិដ្ឋភាពនៃ សិក្ខាសាលាស្តីពី " ការជំរុញសហគ្រាសខ្នាតតូចនិងមធ្យមឱ្យចូលរួម ខ្សែសង្វាក់តម្លៃសកលនិងបដិវត្តឧស្សាហកម្ម 4.0" (http://haiphong.gov.vn)

 សិក្ខាសាលាស្តីពី " ការជំរុញសហគ្រាសខ្នាតតូចនិងមធ្យមឱ្យចូលរួម ខ្សែសង្វាក់តម្លៃសកលនិង​បដិវត្ត​ឧស្សាហកម្ម​ 4.0" ដែលរៀបចំឡើងដោយគណៈកម្មាធិការប្រជាជនទីក្រុ​ង Hai Phong រួ​មសហការ​ជាមួយ​ក្រុម​ប្រឹក្សា​ធុរកិច្ច​អាមេរិក - អាស៊ាន​ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅ​ទីក្រុង Hai Phon​g។
 
នៅក្នុងសិក្ខាសាលានេះ អង្គសិក្ខាសាលាបានឯកភាពគ្នាថា ក្នុងបរិបទថ្មី ដោយ​មាន​ការផ្លាស់​ប្ដូរ​នៃខ្សែ​សង្វាក់​ផ្គត់ផ្គង់​សកល ​និងខឿនសេដ្ឋកិច្ចឌីជីថលនោះ គឺត​ម្រូវឲ្យម្ចាស់សហគ្រាស ខ្នាតតូ​ចនិងមធ្យ​ម គម្បី​ផ្លាស់​ប្ដូរការ​ត្រិះរិះយ៉ាង​ឆាប់ៗ ដើម្បីដើរតាមទាន់ការអភិវឌ្ឍនៃពិភពលោក។ តាម​បណ្ឌិត Vu Viet Ngan ប្រធាន​ក្រុម​ផ្ដល់​ប្រឹក្សាសេដ្ឋកិច្ច​ របស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលបានឲ្យដឹងថា ​វៀតណាមគប្បីបង្កើន​ទំនុក​ទុក​ចិត្ត តម្លាភាព​ និង​អនុវត្តន៍ការតភ្ជាប់ដ៏យូរ​អង្វែងជាមួយដៃគូនា​នា។
 
​"ដោះ​ស្រាយបញ្ហាទាំងបីខាងលើ រួមជាមួយការជួយឧបត្ថម្ភរបស់គោលនយោបាយរដ្ឋនោះ ខ្ញុំមាន​ក្ដី​សង្ឈឹម​ថានាពេល​ខាង​មុខ SME នឹង​អភិវឌ្ឍន៍ទៅមុខ ដូចទៅនឹង​ក្ដីរំពឹងទុករបស់រដ្ឋាភិបាល​។ ខឿន​សេដ្ឋកិច្ច​ទាំង​អស់​​នៅ​លើពិភព​លោកបាន​ចាត់​ទុកថា ប្រព័ន្ធ SME គឹជាសរស​រទ្រូងនៃខឿនសេដ្ឋ​កិច្ច​។ រដ្ឋាភិបាល​បានយល់​ដឹង​យ៉ាង​ជ្រាលជ្រៅអំពីបញ្ហានេះ។​ ឯកសា​រ និងក្រម​ច្បាប់នានា​ត្រូវបាន​បង្កើត​ឡើង​ដើម្បី​ជួយ​សម្រួល​ SME ផង​​ដែរ​"៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​​

បណ្តាព័ត៌មានបានផ្សាយ