27/08/2017 11:21 GMT+7 Email Print Like 0

ជំរុញសហគ្រាសចូលរួមខ្សែសង្វាក់ផ្គត់ផ្គង់សេវាកម្ម logistics សកលលោក


 ជំរុញសហគ្រាសចូលរួមខ្សែសង្វាក់ផ្គត់ផ្គង់សេវាកម្ម logistics សកលលោក

នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧​ នៅទីក្រុងហូជីមិ​ញ ក្នុងក្រប​ខ័ណ្ឌសន្និ​សីទលើក​ទី ៣ ថ្នាក់បណ្ដាមន្ត្រីជាន់​ខ្ពស់ (SOM ​៣) និងបណ្ដាកិច្ចប្រជុំ​ទាក់ទិននានានៃ​វេទិកាសេដ្ឋកិច្ច អា​ស៊ី ប៉ាស៊ីហ្វិក APEC ២០​១៧ គណៈកម្មាធិការ​ពាណិជ្ជកម្ម​ និងវិនិយោគ APEC បានរៀបចំសិក្ខា​សាលាស្ដីពី ជំរុ​ញកាចូលរួមរប​ស់សហគ្រាស​ខ្នាត​តូច និង​មធ្យម​ក្នុង​បណ្ដាខ្សែ​សង្វាក់​ផ្គត់​ផ្គង់សកលលោក ស្ដីពី ភស្តុភារ logistics ។

អាទិភាព​មួយក្នុងបណ្ដាអាទិភាពសំខាន់ ក្នុងកម្មវិធីពិភាក្សានៃវេទិកាសេដ្ឋ​កិច្ច​ អាស៊ី ប៉ាស៊ីហ្វិក (APEC) នា​រយៈ​​ពេល​ថ្មីៗនេះ គឺ៖ អភិវឌ្ឍន៍​ និងសហប្រតិ​បត្តិការក្នុង​ខ្សែសង្វាក់​សកលលោក បង្កើន​ការចូល​រួម​របស់​សហគ្រាស​​ខ្នាត​តូច និង​មធ្យមក្នុង​ខ្សែសង្វាក់​តម្លៃលកល​លោក។

អង្គ​ប្រជុំជា​​ច្រើន​បានឲ្យដឹ​ងថា logistics បាន​បង្កើត​ឱកាស​ដ៏ធំធេង​សម្រាប់​ការចូល​រួម​របស់​បណ្ដា​សហគ្រាស​ខ្នាត​តូច​ និ​​ង​មធ្យម​។ បណ្ដាតំណាងរបស់​វៀត​ណាម បានចែក​រំលែកអំពីស្ថានភាព​ជាក់ស្ដែង​នៃផ្នែក logistics ហើយ​ស្វែង​យល់​បទពិសោធន៍ ពីបណ្ដាខឿនសេដ្ឋកិច្ច​ផ្សេងៗទៀត​។ លោក Tran Chi Dung នាយក​ក្រុម​ហ៊ុន​បញ្ញា​ភស្តុភារ ​និងជាសមាជិកគណៈកម្មការបណ្ដុះប​ណ្ដាល នៃសម្ព័ន​សមាគមសហគ្រាស​ ​logistics បាន​ឲ្យ​ដឹង​ថា៖​

“ដើម្បីសហគ្រាសអាច​យល់ និង​ទាក់ទងជាមួ​យកម្មវិធីនេះគឺ​ត្រូវមាន​សកម្មភាព​ខុសគ្នា​។ ចែកជាបណ្ដា​ក្រុម ដូចជា​ ស្ដីពី​ភាគីរដ្ឋគប្បី​មានគោល​នយោបាយថ្មី​ មានថវិកា​ដើម្បី​ស្ថាប័ន​រដ្ឋ​ពន្លឿន​បណ្ដា​សកម្មភាព​ទាក់​ទាញ​សហគ្រាស​ចូល​រួម”៕

 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ