14/06/2017 09:38 GMT+7 Email Print Like 0

ជំរុញសកម្មភាពទំនាក់ទំនងរវាងប្រជាជនវៀតណាម និងឥណ្ឌា


ជំរុញសកម្មភាពទំនាក់ទំនងរវាងប្រជាជនវៀតណាម និងឥណ្ឌា (Internet)           

ក្នុងឱកាសរំលឹកខួបលើកទី ៤៥ នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងឥណ្ឌា (៧ មករា ១៩៧២ -៧ មករា ២០១៧) លើកទី ១០ នៃទិវាបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ (២០០៧- ២០១៧) នាថ្ងៃទី ១២ មិថុនា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ អនុប្រធាននិងជាអគ្គលេខាធិការទទួលបន្ទុកសហព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាមលោក Don Tuan Phong បានអញ្ជើញទទួលជួបសន្ទនាជាមួយគណៈប្រតិភូនៃគណកម្មាធិការ​សាមគ្គីភាពឥណ្ឌា វៀតណាម ដែលដឹកនាំដោយលោក Geetesh Sharma ប្រធានគណកម្មាធិការ កំពុងមកបំពេញទស្សនកិច្ច ស្វែងយល់វៀតណាមចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ២២ មិថុនា ឆ្នាំ ២០១៧។ លោក Don Tuan Phong បានឲ្យដឹងថាដំណើរទស្សនកិច្ចលើកនេះរបស់គណប្រតិភូគឺជាឱកាសដើម្បីរឹតបន្តឹងថែមទៀតនូវទំ​នាក់​ទំនងមិត្តភាពសាមគ្គីភាពរវាងប្រជាជននៃប្រទេសទាំងពីរ។ លោកបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនៅ​វៀតណាមជាឱកាសចំពោះប្រជាជននៃប្រទេសទាំងពីរ ជាពិសេសគឺជំនាន់ក្រោយៗ ដើម្បីបង្កើនទំនាក់ទំនងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។

រីឯខ្លួនវិញ ប្រធានគណកម្មាធិការសាមគ្គីភាពឥណ្ឌា វៀតណាម រដ្ឋ West Bengal ឥណ្ឌា លោក Geetesh Sharma បានឲ្យដឹងថា ដំណើរទស្សនកិច្ចលើកនេះជាឱកាសដើម្បីលោកសម្រេចរួចរាល់សៀភៅមួយក្បាលស្ដី​ពីវៀតណាម ក្នុងនោះមានអនុស្សាវរីយ៉ាងជ្រាលជ្រៅរបស់លោកជាមួយទឹកដីនិងមនុស្សវៀតណាម។

លោកក៏បានឲ្យដឹងថា ដើម្បីកែលម្អនិងពង្រីកសក្ដានុភាពទេសចរណ៍រវាងប្រទេសទាំងពីរ វៀតណាមអាចផ្សព្វផ្សាយបណ្ដាផលិតផលទេសចរណ៍វិសេសវិសាលដល់ភ្ញៀវទេសចរណ៍ឥណ្ឌា៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ