16/10/2018 09:20 GMT+7 Email Print Like 0

ជំរុញទំនាក់ទំនងទ្វេភាគី និងពហុភាគីវៀតណាម - អឺរ៉ុប

 នាយក​រដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc កំពុងបំពេញ​ទស្សនកិច្ចចូលរួមកិច្ចប្រ​ជុំកំពូលអាស៊ី - អឺរ៉ុប​ (ASEM) លើកទី ១២ ដែលនឹង​ប្រព្រឹត្តិទៅនៅទីក្រុងប៊្រុចសែល ប៊ែលសហ្ស៊ិក ចូលរួម​កិច្ច​ប្រជុំកំពូល​ភាព​ជា​ដៃ​គូ ដើម្បីកំណើនបៃតង និងគោល​​ដៅជាសកលដល់ឆ្នាំ២០៣០ ​(P4G)  អញ្ជើញ​ទៅបំពេញទ​ស្សនកិច្ច​ជាផ្លូវ​ការ នៅ​សាធារណៈរដ្ឋអូទ្រីស ព្រះរាជាណា​ចក្របែលហ្ស៊ិក ព្រះរាជា​ណាច​ក្រដា​ណឺ​ម៉ាក និង​អញ្ជើញ​ទៅ​បំពេញ​​ទស្សនកិច្ច​ការងារនៅសហភាពអឺរ៉ុប​ (EU)។ដំណើរទស្សន​កិច្ចនៅ​អឺរ៉ុបរបស់​លោកនាយក​រដ្ឋមន្ត្រី​បាន​បង្កើត​​កម្លាំងចលករសំខាន់ក្នុងការជំរុញ​រាល់ទំនាក់ទំនង​​ទ្វេភាគី​នៅអឺរ៉ុប​ ជំរុ​ញខ្លាំង និងលើក​ស្ទួយ​ឋានៈ​កិច្ច​ការ​បរទេស​ពហុភាគីរបស់វៀត​ណាម។​
 
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញ​ទៅបំពេញ​ទស្សន​កិច្ចការ​ងារ​នៅអឺរ៉ុប​គឺតប​តាម​ការ​អញ្ជើញ​របស់លោក Donald Tusk  ប្រធានក្រុមប្រឹក្សាអឺ​រ៉ុប និងលោក Jean Claude Junc​ker ប្រធាន​គណៈកម្មការ​អឺរ៉ុប​ នាយករដ្ឋមន្ត្រីសាធារណៈរ​ដ្ឋអូទ្រីស លោក Sebastian K​urz នាយករដ្ឋមន្ត្រី​នៃព្រះ​រាជា​ណាចក្រ​បែលហ្ស៊ិក​ លោក Charles Michel និងនាយករដ្ឋមន្ត្រី ព្រះរាជាណាចក្រ​ដាណឺម៉ាក លោក La​rs Lokke Rasmussen​។
 
ជំរុញកិច្ចសហប្រតិបត្តិការពហុភាគី
 
កិច្ច​ប្រជុំកំពូលអាស៊ី - អឺរ៉ុប លើកទី ១២ (ASEM ១២) នឹងប្រព្រឹត្តិទៅក្រោមមូលបទ “អឺរ៉ុប និងអាស៊ី៖ ដៃគូ​សកល​សម្រាប់​បញ្ហាប្រឈមសកល” ចា​ប់តាំងពី​ឆ្នាំ ១៩៩៦ ដោយឆ្លងកាត់ ២ ទសវត្សរ៍ចូល​រួម ASEM មក វៀត​ណាម​ជានិច្ចកាលគឺជាសមាជិកសកម្ម ស្វាហាប់ ​និងមានការទទួលខុស​ត្រូវ​ ដែល​គូស​សញ្ញា​សម្គាល់​ដ៏មាន​អត្ថន័យ​ក្នុង​ដំណើការអភិវឌ្ឍន៍របស់​ ASEM។ វៀតណាមបានរួមចំណែក​លើកសំណើរជំរុញការបើកទូ​លាយ ASEM ​ចំនួន ២ ដង (AS​EM លើកទី ៥ ឆ្នាំ២០០៤ និង​កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការប​រទេស ASEM លើកទី ​៩ ​ឆ្នាំ ២០០៩ ​) និងរួមជាមួយប្រទេសជា​សមាជិកនានា ធ្វើការអនុវម័​តលើឯកសារ​ និងសេចក្ដី​សម្រេច​សំខាន់ៗ​មាន​ចរិលក្ខណៈ​កំណត់ទិសដៅ ក្នុងដំណើរការសហ​ប្រតិបត្តិការ ASEM​។

រហូត​មកដល់ពេលនេះ វៀតណាមត្រូវបានវា​យតម្លៃជាសមាជិកដ៏សកម្មមួយនៃ​វេទិកា​នេះ ដោយ​បាន​លើក​សំណើរ​អំពីគំនិតច្នៃប្រឌិតចំនួន ២​៤ និង សហការគាំពារគំនិតផ្ដួច​ផ្ដើមចំនួន​ ២៧ លើវិស័យ​ចាំចាច់​ចំពោះ​មួលដ្ឋាន​សហគ្រាស​ និងប្រជាជន ដូចជា៖ ​វប្បធម៌ សុខាភិបាល គមនាគមន៍ សន្តិសុខថា​មពល​ និង​កំណើន​បៃតង​ជាដើ​ម​។
 
កិច្ចប្រជុំកំពូលនៃ​ភាពជាដៃគូដើម្បីកំណើន បៃតងនិងគោលដៅជាសកលដល់​ឆ្នាំ២០៣០ (P4G) នឹ​ងប្រ​ព្រឹត្តិ​ទៅនៅ ​ទីក្រុង​ Copenhaghen (ដាណឺម៉ាក)។ កិច្ចប្រជុំនេះនឹងដាក់ចេញចក្ខុវិស័យ ទិសដៅធំៗ វិធានការ និង​សកម្ម​ភាព​ជាក់​ស្ដែង អំពីការជំរុញកំណើនបៃតង និងអភិវឌ្ឍន៍ដោយចីរភាព​ នៅលើសកលលោក។
 
ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី
 
ទន្ទឹមនឹងកិច្ចប្រជុំកំពូលទាំងពីរ​នេះ លោកនាយករដ្ឋមន្ត្រីនឹងអញ្ជើញទៅបំពេញ​ទស្សនកិច្ចជាផ្លូវការ​នៅ សាធារណៈ​រដ្ឋអូទ្រីស ព្រះរាជាណាចក្របែលហ្ស៊ិក ព្រះរាជាណាចក្រដាណឺម៉ាក ​និងបំពេញទស្សនកិច្ចការងារ​នៅ EU ​សំដៅជំរុញខ្លាំងថែមទៀតនូវទំនាក់ទំនងទ្វេភាគី។

ចំ​ពោះ សាធារណៈរដ្ឋអូទ្រីសនោះ ទំនាក់​ទំនង​ទ្វេភាគី​ទទួល​បាន​ការ​រីក​ចម្រើន​លើគ្រប់​វិស័យ​ដោយ​ឥត​ឈប់​ឈរ​ ជាពិសេសគឺទំនាក់ទំនងពាណិ​ជ្ជកម្មទ្វេភាគី។ នាឆ្នាំ ២០១៦ តម្លៃប្រាក់នាំចេញ នាំចូលទំ​និញទ្វេភា​គី​ទទួល​បាន​ជាង ៤ ពាន់លានដុល្លារអាមេរិក ហើយអូទ្រីសបាន​ក្លាយទៅជាទីផ្សារនាំចេញជាប់ចំណាត់ថ្នា​ក់ទី​ ៦ របស់​វៀត​ណាម​នៅអឺរ៉ុប​។
 
ចំពោះ បែលហ្ស៊ិកវិ​ញ ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនង​ការទូតនាថ្ងៃទី ២២ ខែមិនា​ ឆ្នាំ​១៩៧៣។រហូត​មកដល់​ពេលនេះ​ ទំនាក់ទំនងទ្វេភាគីមានការរី​កចម្រើនជាវិជ្ជមានលើគ្រប់វិស័​យ។​ ភាគីទាំងពី​បាន​រួម​សហកា​រ​យ៉ាងជិតស្និទ្ធិ និងប្រកបដោយប្រសិទ្ធភាព​នៅក្នុង​វេទិកា​ពហុភាគី ជាពិសេសគឺអង្គការ​សហប្រជាជាតិ​ ASEM  ​និង អាស៊ាន-EU។​
 
ទន្ទឹមនឹង​នេះទំនាក់ទំនងរវាងវៀត​ណាម - សហភាពអឺរ៉ុបកំពុងអភិ​វឌ្ឍន៍ជាវិជ្ជមាន។ នា​ឆ្នាំ២០១៧​ EU គឺជាដៃគូពាណិជ្ជកម្ម​ធំទី ៣ ហើយជាទីផ្សារនាំចេញ​ធំទី ២ របស់វៀតណាម។​ នាឆ្នាំ ​២០១៧ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ទទួល​បាន​ប្រមាណ ៥០,៤៦ ពាន់លាន​ដុល្លារ​អាមេរិក។

ក្នុ​ងបរិបទនេះ ដំណើរទស្សន​កិច្ចនៅ​អឺរ៉ុបរបស់​លោកនាយ​ករដ្ឋមន្ត្រី​មិនត្រឹម​តែជំរុញ​ទំនាក់ទំនង​ទ្វេភាគី​នៅ​អឺរ៉ុប​ និងលើកស្ទួយ​ឋានៈកិច្ចការ​បរទេសពហុភា​គី​ប៉ុណ្ណោះទេ​ ថែមទាំង​បង្ហាញ​នូវតួនាទី​ដ៏សកម្ម​របស់​វៀតណាម​ក្នុងការកសាង កំណត់រូបរាងយន្តការ​ពហុភាគី និងដោះស្រាយរាល់ការល្ប​ងសកលផងដែរ​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ