18/04/2018 10:19 GMT+7 Email Print Like 0

ជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងឥណ្ឌូនេស៊ីឲ្យកាន់តែស៊ីជំរៅនិងពេញលេញ


 រដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងពីរផ្លាស់ប្ដូរឯកសារសហប្រតិបតិ្តការ

នាថ្ងៃទី១៧ ខែមេសា ឆ្នាំ​២០១៨ ​នៅទីក្រុងហាណូយ រដ្ឋមន្រ្តីការបរទេស​ឥណ្ឌូនេស៊ី​លោកស្រី Retno Marsudi ដែលកំពុង​បំពេញទ​ស្សនកិច្ចនៅវៀត ណាម និង​ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរ​ទេសវៀត​ណាមលោក Pham Binh Minh បានធ្វើជាសហអធិប​តីក្នុងកិច្ចប្រជុំលើកទី៣គណៈ​កម្មការ​សហប្រតិបតិ្តការទ្វេភាគីវៀ​តណា​ម-ឥណ្ឌូនេ​ស៊ី។​ 

នៅកិច្ចប្រជុំលើកនេះ ភាគីទាំងពីរបានឯកភាពលើការជំ​រុញកិច្ចសហប្រតិប​ត្តិកា​រ​លើវិស័យ​សំខាន់​ឲ្យបា​នខ្លាំ​ងក្លាថែម​ទៀត។​ លើវិស័យ​នយោបាយ ភាគីទាំងពីរ​បានឯកភាព​បង្កើន​ការរៀបចំ​ដំណើរ​ទស្សនកិច្ច​គ្នាទៅវិញ​ទៅមក​នៅគ្រប់​ជាន់ថ្នាក់និងគ្រប់កាណា​ល់។ អំពីសេដ្ឋកិច្ច ភាគីទាំង​ពីរនឹងដំណើរការចរចា​យ៉ាង​សកម្ម ដើម្បី​ចុះហត្ថលេខា​លើកិច្ចព្រម​ព្រៀងសហប្រតិប​តិ្តការ រវាងក្រសួង​ឧស្សាហពាណិជ្ជក​ម្មទាំង​ពីរ ជួយ​ឧបត្ថម្ភ​គ្នាធានា​សន្តិសុខ​ស្បៀង​អាហារ និង​ជំរុញកិច្ចសហប្រតិបតិ្តការលើ​វិស័យកសិ​​រុក្ខកម្ម ​និង​នេសាទ។

​លើវិស័យសន្តិសុខការពារជាតិ ប្រទេសទាំងពីរបានយល់ស្របគ្នា​អនុវត្តន៍ប្រកប​ដោយជោគ​ជ័យ​នូវសេចក្ដី​ថ្លែង​ការណ៍​ស្ដីពី​ទស្សនៈ​វិស័យ​រួមក្នុង​កិច្ច​សហប្រតិបត្តិការ​ការពារជាតិ​រវាងប្រទេស​ទាំងពី​រ​ក្នុងដំណាក់កាល​ពីឆ្នាំ២០១៧​ដល់ឆ្នាំ២០២២​។ ភាគីទាំងពីរយល់ស្របគ្នា​លើការដោះ​ស្រាយអ្នក​នេសាទនិង​នាវានេសាទ​របស់ប្រទេស​នេះដែលធ្វើការ​នេសាទក្នុងតំបន់ដែនស​មុទ្ររបស់ប្រទេសនោះ ​ឲ្យបានសម​ស្របនឹង​ច្បាប់នៃ​ប្រទេសនី​មួយៗ​ ដោយឈរលើស្មារតីមនុស្សធម៌និងទំ​នាក់ទំនងមិត្តភាពដ៏ល្អប្រសើរ​រវាង​ប្រទេស​ទាំង​ពីរ​។

​ថ្លែងមតិនៅសន្និសីទកាសែតបន្ទាប់ពីកិច្ចប្រជុំ ឧបនាយករដ្ឋមន្រ្តីលោក P​ham Binh Minh បានឲ្យដឹងថា៖ “វៀតណាម​វាយតំលៃខ្ពស់​ចំពោះការគាំទ្រ​និងកិច្ច​សហការយ៉ាង​ស្អិតរមួត​របស់​ឥណ្ឌូនេស៊ី​ក្នុងឆ្នាំ​ដែល​វៀត​ណាម​ជា​ប្រទេស​ម្ចាស់​ផ្ទះ APEC ២០១៧។ យើងខ្ញុំក៏បានពិភាក្សា​អំពីវិធានការសំដៅរក្សាស​ន្តិភាព​ ស្ថិរភាព សន្តិសុខ ​សុវត្ថិ​ភាព​នាវាចរណ៍​ អាកាសចរណ៍និងកា​រដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោ​យសន្តិ​វិធី គោរព​តាម​ច្បាប់​អន្តរជាតិ​ ពិសេសគឺអ​នុសញ្ញាអ.​ស.បស្ដីពីច្បាប់ សមុទ្រ​ឆ្នាំ១៩៨២​។ ភាគីទាំ​ងពីរ​ក៏សង្កត់​ធ្ងន់​ទៅលើ​ភាព​ចាំ​បាច់​​នៃការអនុវត្ត​ឲ្យបាន​ពេញលេញ​និង​ប្រកប​ដោយ​ប្រសិទ្ធភាព​នូវសេចក្ដី​ថ្លែងការណ៍​ស្ដីពី​ការ​ប្រតិបត្តិ​របស់​​ភាគីនានា​នៅសមុទ្រខាងកើត (D​OC) និង​ឆាប់កសាង​ក្រមប្រតិ​បត្តិរបស់​ភាគីនា​នានៅ​សមុទ្រខាង​កើត​ (COC) ឲ្យមានចរិតល​ក្ខណៈជាក់ស្ដែង ប្រសិទ្ធភាពនិ​ងនីត្យានុ​កូលភាព”​។

រីឯខ្លួន​វិញ រដ្ឋមន្រ្តីការបរទេ​សឥណ្ឌូនេស៊ីលោកស្រី Retno Marsudi ឲ្យដឹងថា ​ក្រសួងនេះ​នឹងជំរុ​ញឲ្យស្ថាប័ន​មានសមត្ថកិច្ច​នៅឥណ្ឌូនេស៊ីបើ​កទូលាយការនាំចូល​ផ្លៃឈើ​ស្រស់មួយចំនួន ប្រភេទពីវៀតណាម​៕

 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ