26/04/2017 10:40 GMT+7 Email Print Like 0

ជំរុញទំនាក់ទំនងវៀតណាម-នូវែលហ្សេឡង់ឡើងកំរិតថ្មី


 ជំរុញទំនាក់ទំនងវៀតណាម-នូវែលហ្សេឡង់ឡើងកំរិតថ្មី

នា​ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ​នៅទីក្រុង​ហា​ណូយ​ ប្រធាន​រដ្ឋវៀត​ណាម​ លោក​ Tran Dai Quang បានជួប​សន្ទនាជាមួយ​រដ្ឋមន្ត្រីការ​បរទេស​នូវែល​ហ្សេ​ឡង់ លោក​ Murray​ Mc Cully ដែលកំពុង​មានដំណើរ​បំពេញទស្សន​កិច្ចនៅ​​​វៀត​ណាម។ នៅក្នុង​ជំនួបនេះ ​ប្រធាន​រដ្ឋវៀតណាម លោក Tran Dai Quang បានអះ​អាងថា៖​​ វៀតណាម​គោរព​ និង​យកចិត្តទុក​ដាក់ជាច្រើន​ចំពោះទំនាក់​ទំនងជាមួយ​នូវែលហ្សេឡង់​ និងជូនដំណឹង​ថា៖​ ប្រភព​ទុន​ជួយ​​ឧបត្ថម្ភ​អភិវឌ្ឍន៍​​ជាផ្លូវការ (ODA) របស់នូវែល ហ្សេឡង់ ដែលបាន​វៀតណាម​ប្រើប្រាស់​ប្រកប​ដោយ​ប្រសិទ្ធ​ភាព រួមចំណែកសកម្មក្នុងបុព្វហេតុកសាង​និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គមនិងប្រភពធន​ធានមនុស្ស​គុណ​ភាព​ខ្ពស់​​របស់​វៀត​ណាម​​។ ប្រធាន រដ្ឋមានគោល​បំណងថា៖​ នូវែលហ្សេឡង់​បន្តរក្សាខ្ទង់​ជំនួយ​នេះ​ និង​បន្ត​វិនិយោគ​ច្រើន​​​ថែមទៀតនៅ វៀតណាម។

រីឯ រដ្ឋមន្ត្រីការបរទេសនូវែលហ្សេឡង់ លោក Murray Mc Cully ​បាន​អោយ​ដឹង​ថា​៖​ នូវែល​ហ្វេឡង់​ នឹង​បង្ក​លក្ខណះ​ងាយស្រួលដើម្បីវៀតណាមអាចនាំ​ចេញ​ផ្លែឈើចូលទីផ្សារប្រទេសនេះ ​រួមទាំង​ជួយឧបត្ថម្ភ​ខាង​បច្ចេកទេស​​​សំរាប់វៀត​ណាម ក្នុង​វិស័យកសិកម្មទៀតផង។ រដ្ឋមន្ត្រីលោក ​Murray Mc Cully បានអះ​អាងថា៖ នូវែលហ្សេឡង់​ មានគោលបំណងជំរុញទំនាក់​ទំនង​រវាង​​ប្រទេស​ទាំងពីរ​ ពីកំរិតដៃ​គូលើគ្រប់​វិស័យ ឡើង​កំរិត​ដៃគូ​​​យុទ្ធសាស្ត្រ នា​ពេលខាង​មុខ​ផងដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ