03/04/2016 10:02 GMT+7 Email Print Like 0

ជំរុញទំនាក់ទំនងអាស៊ាន-ជប៉ុន

នាថ្ងៃទី១ ខែ​មេសា​ ឆ្នាំ​២០១៦ ឯកអគ្គរដ្ឋទូតថ្មីរបស់ជប៉ុនប្រចាំនៅអាស៊ានលោក​Kazuo Sunaga បាន​ជូន​សារតាំង​ដល់ទៅអគ្គលេខាធិការ​អាស៊ានលោក Le Luong​ Minh។ នៅទីនេះ លោក Le Luong Minh បាន​សង្កត់​ធ្ងន់​ថា ភាគី​ទាំងពីរ គប្បី​អនុវត្តន៍​ប្រកប​ដោយ​ប្រសិទ្ធិភាព​នូវសេចក្ដី​ថ្លែងការណ៍​ ស្ដីអំពី​ទស្សនៈ​វិស័យ​អាស៊ាន​ជប៉ុន​​មិត្តភាព និងកិច្ចសហប្រតិបតិ្តការសំដៅជំរុញថែមទៀតនូវទំនាក់ ទំនងជិតស្និទ្ធិ រវាង​ភាគី​ទាំងពី​រ។ រីឯខ្លួន​វិញ ឯក​អគ្គរដ្ឋទូត Sunaga បានសំដែង គោលបំណងសហ​ប្រតិបតិ្តការ​កាន់តែស្អិ​ត​រមួត​ពីមួយ​ថ្ងៃទៅមួយ​ថ្ងៃជា​មួយ ប្រទេស​សមាជិកអាស៊ាន​ទាំងអស់ និងគណៈលេខាធិការដ្ឋានអា​ស៊ាន។ ជប៉ុន សន្យា​ជួយ​ឧបត្ថម្ភកា​រខំ​ប្រឹង​​ប្រែងរបស់អាស៊ាន ក្នុងការបង្កើនយន្តការនានាដឹកនាំដោយអាស៊ានដូចជាសន្និ​សីទជាន់​ខ្ពស់អាស៊ី​ខាង​កើត ព្រម​ទាំងជួយឧបត្ថម្ភ អាស៊ានកសាងសហគមន៍​ក្រោយពីឆ្នាំ២០១៥ផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ