17/01/2021 13:52 GMT+7 Email Print Like 0

ជំរុញទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិកឲ្យមានការរីកចម្រើនកាន់តែស៊ីជម្រៅ

នាថ្ងៃទី១៥ មករា ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀត ណាម លោក Pham Binh Minh បានជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Robert O’Brien។
 

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh។ (រូបថត៖ baoquocte.vn)


លោកឧបនាយករដ្ឋមន្រ្តី Pham Binh Minh និងលោកទីប្រឹក្សាសន្តិ សុខជាតិ Robert O’Brien បានវាយតម្លៃថា ទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍដ៏ខ្លាំងក្លា គ្រប់ជ្រុងជ្រោយលើគ្រប់វិស័យ ព្រមទាំងឯកភាពគ្នាលើការបន្តជំរុញទំនាក់ទំនងភាពជាដៃគូគ្រប់ ជ្រុងជ្រោយវៀតណាម-អាមេរិកឲ្យមានការរីកចម្រើនប្រកបដោយស្ថិរភាពកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ ដោយឈរលើមូលដ្ឋាននៃការគោរព ឯករាជ្យ អធិបតេយ្យភាព បូរណភាពដែនដី ប្រព័ន្ធនយោបាយរបស់គ្នា ដើម្បីផលប្រយោជន៍ទៅវិញទៅមកផងដែរ។

លោកទីប្រឹក្សាសន្តិសុខជាតិ Robert O’Brien បានអះអាងថា អាមេរិក គាំទ្រចំពោះប្រទេស វៀតណាមមួយដ៏ “ខ្លាំងមាំមួន ឯករាជ្យនិងសម្បូរ រុងរឿង” ដែលរួមចំណែកយ៉ាងសកម្មដល់ការធានាសន្តិភាព ស្ថិរភាព កិច្ច សហប្រតិបត្តិការនិងការអភិវឌ្ឍនៅក្នុងតំបន់និងលើពិភពលោក៕

បណ្តាព័ត៌មានបានផ្សាយ