16/10/2018 09:20 GMT+7 Email Print Like 0

ជំរុញទំនាក់ទំនងទ្វេភាគី និងពហុភាគីវៀតណាម - អឺរ៉ុប

 នាយក​រដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc កំពុងបំពេញ​ទស្សនកិច្ចចូលរួមកិច្ចប្រ​ជុំកំពូលអាស៊ី - អឺរ៉ុប​ (ASEM) លើកទី ១២ ដែលនឹង​ប្រព្រឹត្តិទៅនៅទីក្រុងប៊្រុចសែល ប៊ែលសហ្ស៊ិក ចូលរួម​កិច្ច​ប្រជុំកំពូល​ភាព​ជា​ដៃ​គូ ដើម្បីកំណើនបៃតង និងគោល​​ដៅជាសកលដល់ឆ្នាំ២០៣០ ​(P4G)  អញ្ជើញ​ទៅបំពេញទ​ស្សនកិច្ច​ជាផ្លូវ​ការ នៅ​សាធារណៈរដ្ឋអូទ្រីស ព្រះរាជាណា​ចក្របែលហ្ស៊ិក ព្រះរាជា​ណាច​ក្រដា​ណឺ​ម៉ាក និង​អញ្ជើញ​ទៅ​បំពេញ​​ទស្សនកិច្ច​ការងារនៅសហភាពអឺរ៉ុប​ (EU)។ដំណើរទស្សន​កិច្ចនៅ​អឺរ៉ុបរបស់​លោកនាយក​រដ្ឋមន្ត្រី​បាន​បង្កើត​​កម្លាំងចលករសំខាន់ក្នុងការជំរុញ​រាល់ទំនាក់ទំនង​​ទ្វេភាគី​នៅអឺរ៉ុប​ ជំរុ​ញខ្លាំង និងលើក​ស្ទួយ​ឋានៈ​កិច្ច​ការ​បរទេស​ពហុភាគីរបស់វៀត​ណាម។​
 
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញ​ទៅបំពេញ​ទស្សន​កិច្ចការ​ងារ​នៅអឺរ៉ុប​គឺតប​តាម​ការ​អញ្ជើញ​របស់លោក Donald Tusk  ប្រធានក្រុមប្រឹក្សាអឺ​រ៉ុប និងលោក Jean Claude Junc​ker ប្រធាន​គណៈកម្មការ​អឺរ៉ុប​ នាយករដ្ឋមន្ត្រីសាធារណៈរ​ដ្ឋអូទ្រីស លោក Sebastian K​urz នាយករដ្ឋមន្ត្រី​នៃព្រះ​រាជា​ណាចក្រ​បែលហ្ស៊ិក​ លោក Charles Michel និងនាយករដ្ឋមន្ត្រី ព្រះរាជាណាចក្រ​ដាណឺម៉ាក លោក La​rs Lokke Rasmussen​។
 
ជំរុញកិច្ចសហប្រតិបត្តិការពហុភាគី
 
កិច្ច​ប្រជុំកំពូលអាស៊ី - អឺរ៉ុប លើកទី ១២ (ASEM ១២) នឹងប្រព្រឹត្តិទៅក្រោមមូលបទ “អឺរ៉ុប និងអាស៊ី៖ ដៃគូ​សកល​សម្រាប់​បញ្ហាប្រឈមសកល” ចា​ប់តាំងពី​ឆ្នាំ ១៩៩៦ ដោយឆ្លងកាត់