24/01/2015 14:28 GMT+7 Email Print Like 0

ជំរុញទំនាក់ទំនងសាមគ្គីភាពមិត្តភាពជាប្រពៃណីរវាងវៀតណាមនិងអ៊ុយក្រែន


ជំរុញទំនាក់ទំនងសាមគ្គីភាពមិត្តភាពជាប្រពៃណីរវាងវៀតណាមនិងអ៊ុយក្រែន (VUFO)

នាថ្ងៃទី២៣ខែមករា​ឆ្នាំ២០១៥នៅ​ក្រុងហាណូយ សមាគម​មិត្តភាពវៀតណា-​អ៊ុយ​ក្រែន​បាន​សហ​ការ​​ជា​មួយ​ស្ថាន​ទូត​អ៊ុយក្រែន​ប្រចាំនៅវៀត​ណាមរៀប​ចំខួប​លើក​​ទី២០នៃ​ទិវាប​ង្កើត​សមាគម​មិត្តភា​ពវៀត​ណាម-អ៊ុយ​ក្រែន​ (ទី១២ខែមករា)។​ថ្លែង​មតិ​នៅពិធីនេះ​លោក Dang Van Chien ប្រធានសមាគម​មិត្តភាព​វៀតណាម​-អ៊ុយ​ក្រែន​​បានសង្កត់​ធ្ងន់​ថា បណ្ដា​ជំនាន់​ជន​វៀតណាម​ជានិច្ច​កាលចង់​ចាំដឹង​គុណការ​ជួយ​ឧបត្ថម្ភ​និងគាំទ្រ​ដ៏​ថ្លៃថ្លា​របស់មិត្ត​អ៊ុយក្រែន​ក្នុងប៉ុន្មាន​ឆ្នាំតស៊ូ​ដណ្ដើម​ឯករាជ្យ​សេរីភាព​ក៏ដូច​ជាក្នុង​បុព្វហេតុ​កសាង​និង​អភិវឌ្ឍន៍​​ប្រទេស​ជាតិនា​បច្ចុប្បន្ន​។ លោក Dang Van Chien បាន​ឲ្យដឹងថាឆ្លង​ផុត២០ឆ្នាំ​អភិវឌ្ឍ​ន៍និងរីក​ធំ​ធាត់​ សមា​គម​​បានមានការ​រួមចំណែក​សកម្ម រួម​ចំណែក​ជំរុញ​ទំនាក់​ទំនង​សាមគ្គី​ភាពមិត្ត​ភាពជា​ប្រពៃណី​រវាង​ប្រទេស​ទាំងពីរ។

ក្នុង​ឱកាសនេះ​ដែរឯកអគ្គរដ្ឋទូ​តអ៊ុយក្រែន​ប្រចាំនៅវៀត​ណាមលោក Oleksiy Shovkoplias មាន​បំ​ណង​ថា នាពេលខា​ងមុខ សមាគម​មិត្តភាព​វៀតណាម-អ៊ុយ​ក្រែនបន្ត​មានសកម្ម​ភាពជួប​ប្រា​ស្រ័យ​​មិត្តភាព​រួមចំណែក​បង្កើនការយល់​ដឹងរវាងប្រ​ជាជន​នៃប្រទេស​ទាំងពីរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ