23/06/2017 10:33 GMT+7 Email Print Like 0

ជំរុញទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-កម្ពុជាលើច្រើនវិស័យ


ជំរុញទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-កម្ពុជាលើច្រើនវិស័យ

នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ​២០១៧ នៅខេត្ត Binh Duong (ភាគខាង​ត្បូង​វៀត​ណាម)​ នាយករដ្ឋមន្ត្រីវៀតណាម លោក​ Nguyen Xuan Phuc បាន​ជួបធ្វើការ ជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោហ៊ុនសែន ដើម្បី​ពិភាក្សា​អំពីវិធាន​ការជំរុញទំនាក់ទំនង សហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ក្នុងវិស័យសេដ្ឋកិច្ច​ ការ​ពារ​ជាតិ​ វប្បធម៌ ​និងអប់រំ​។ នាយករដ្ឋមន្ត្រី​បានឯកភាព​បង្កលក្ខណះ​ជំរុញ​សកម្មភាព​វិនិយោគ ​ផ្លាស់ប្តូរ​ពាណិជ្ជ​កម្ម​ បង្កើនការរួមសហការនៅវេទិកាតំបន់ និងអន្តរជាតិ។ នាយករ​ដ្ឋមន្ត្រី លោក Nguyen Xuan ​Phuc បាន​ស្នើ​អោយ​ភាគី​កម្ពុជា​ យកចិត្ត​ទុកដាក់ ​បញ្ជាណែនាំ​ជំរុញការ​ងារ​ស្វែង​រក និង​ធ្វើមាតុ​ភូមិនិវត្តន៍​ឥដ្ឋធាតុ​យុទ្ធជន​ស្មគ្រ​​​ចិត្ត និងអតីត អ្នកជំនាញការវៀតណាម ដែល​​បាន​ពលី​​នៅ​​កម្ពុជា។ ទន្ទឹម​នឹងនោះ​ ភាគីទាំងពីរ​ជំរុញ​ការច​រចា​រ ស្វែងរក​ដំណោះស្រាយ ចំពោះ​បញ្ហាព្រំដែន​នៅសេស​សល់​ និង​សហប្រតិ​បត្តិការ​ជិតស្និទ្ធ​ក្នុង​ការងារ​​គ្រប់​គ្រ​ងព្រំដែន ដើម្បីកសាងខ្សែព្រំដែននៃប្រទេ​សទាំងពីរ ប្រក​ប​ដោយ​សន្តិភាព ​ស្ថិរភាព ​សហប្រតិ​​បត្តិការ ​និង​អភិវឌ្ឍន៍និរន្តរភាព។ ​នាយករដ្ឋមន្ត្រី ​លោក Nguyen Xuan Phuc ក៏មាន​គោលបំណង​ថាភាគីកម្ពុជា​បន្ត​យក​​ចិត្តទុក​ដាក់ បញ្ជាណែនាំ​ជំរុញសកម្ម​ផ្តល់លិខិត​គតិយុត្តិ​សំរាប់​ប្រជាជន​វៀត​ណាម​នៅ​កម្ពុជា​។

រីឯ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោហ៊ុនសែន ជាថ្មីម្តងទៀតបានសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះពលី​កម្មដែលវៀតណាម លៃទុកចំពោះកម្ពុជាជួយឧបត្ថម្ភកម្ពុជា រួចផុតពីរបប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រ ហ​ម។ នាយករដ្ឋមន្ត្រីសម្ដេច តេជោហ៊ុនសែ​ន ក៏វាយតំលៃខ្ពស់​ការ​រួម​វិភាគ​ទាន​ជាក់​ស្ដែង ប្រសិទ្ធ​ភាពរបស់​សហគ្រាស​ និងវិនិយោគិនវៀតណាម នៅកម្ពុជា ចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ច ​សង្គមកិច្ច រួមចំណែក​​លើកស្ទួយ​ជីវភាព​រស់នៅ ទាំងខាង​សម្ភារ​និង​​ស្មារតី​សំរាប់​ប្រជាជន​កម្ពុជា។

​នាថ្ងៃ​ដដែល នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេច​តេជោហ៊ុនសែន រួមជាមួយ​គណៈប្រតិភូជាន់​ខ្ពស់ រដ្ឋាភិបាល​កម្ពុជា​បាន​វិលត្រឡប់​ទៅ​ប្រទេស​វិញ បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅវៀ​ត​ណាម ប្រកបដោយជោគជ័យ៕

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ