28/10/2014 09:15 GMT+7 Email Print Like 0

ជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាង វៀតណាម-តាយ៉ានីលើវិស័យជាច្រើន


ជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម-តាយ៉ានីលើវិស័យជាច្រើន (VOV)

នារសៀលថ្ងៃទី២៧​ ខែតុលា ឆ្នាំ២០១៤ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀត​ណាម ​លោក Truong ​​Tan Sang បានជួបសន្ទនាជាមួយប្រធានាធិបតីតាយ៉ានី ​លោក Jakaya Mrisho Kikwete​ ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។

ប្រធាន​រដ្ឋ Truong Tan Sang បានអះអាងថា វៀតណាមជានិច្ចកាលគោរព និង​មានបំណង​បើក​​ទូលាយកិច្ចសហប្រតិបត្តិការមានផលប្រយោជន៍ដូចគ្នាជាមួយប្រទេសអាហ្វ្រីកនានា ក្នុង នោះ មានតាយ៉ានីផង។ រីឯប្រធានាធិបតីតាយ៉ានី​បាន​សម្ដែងថា​ត្រៀមខ្លួនជា​ស្រេច​ធ្វើជា ស្ពាន សំរាប់វៀតណាមឈានចូលទីផ្សារ​អាហ្វ្រីក​និយាយរួម និង​អាហ្វ្រីក​ខាងកើតនិយាយ ដោយ ឡែក ទន្ទឹមនឹងនោះមាន​បំណងវៀតណាមបង្កលក្ខណៈ​សំរាប់​ទំនិញតាយ៉ានី បានចូល ទីផ្សារ វៀត ណាមក៏ដូចជាអាស៊ាន ដោយងាយស្រួល។

ថ្នាក់ដឹកនាំទាំងពីររូបក៏បានផ្លាស់ប្តូរអំពីសារៈសំខាន់នៃការធានាសន្តិសុខសុវត្ថិភាព និងសេរីភាព​នាវាចរណ៍នៅសមុទ្រខាងកើត ដោះស្រាយជំលោះ​ដោយ​សន្តិវិធី ការ​ចាំបាច់ត្រូវគោរព​ច្បាប់​អន្តរជាតិ​ ពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពី​ច្បាប់សមុទ្រឆ្នាំ១៩៨២ អនុវត្ត​សេចក្តី​ថ្លែងការ​រួមស្ដីពីកាប្រតិបត្តិសំរាប់ភាគីនានា​នៅ​សមុទ្រខាងកើត​និងសំរេចការចរចារក្រមប្រតិបត្តិ
​តំ​បន់នៅសមុទ្រខាងកើត (COC)៕

តាមVOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ