06/07/2016 10:04 GMT+7 Email Print Like 0

ជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិងកូរ៉េខាងត្បូង


ជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិងកូរ៉េខាងត្បូង

នារសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ឧត្តមសេនីយ៍ឯក To Lam រដ្ឋមន្ត្រីក្រសួងនគរ​បាល​វៀត​ណាម បានជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាម Lee Hyuk ។ នៅទីនេះ រដ្ឋមន្ត្រី To Lam បានបង្ហាញជំនឿជាក់ថា៖ ក្នុងតួនាទីថ្មី ឯកអគ្គរដ្ឋទូត Lee Hyuk នឹងមានការរួមវិភាគទានសកម្ម ដើម្បីជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរវៀតណាមនិងកូរ៉េខាងត្បូង។ ទន្ទឹមនឹងនោះ​ រដ្ឋមន្ត្រីTo Lam ក៏បានអោយដឹងថា​៖ ក្រសួងនគរបាលវៀតណាមត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការនិងបង្កលក្ខណះងាយស្រួល ដើម្បីឯកអគ្គរដ្ឋទូតបំពេញបេសកកម្មការទូតនៅវៀតណាមប្រកបដោយជោគជ័យ។

រដ្ឋមន្ត្រី To Lam អះអាងថា៖ វៀតណាមជានិច្ចកាលគោរពនិងមានគោលបំណងជំរុញទំនាក់ទំនងសហប្រតិបត្តិការ​ជាមួយកូរ៉េខាងត្បូងក៏ដូចជាទំនាក់ទំនងរវាងក្រសួងនគរបាលវៀតណាមជាមួយស្ថាប័ននានារបស់កូរ៉េខាង​ត្បូងកាន់តែអភិវឌ្ឍន៍ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។ រីឯ ឯកអគ្គរដ្ឋទូត Lee Hyuk បានអះអាងថា៖​ក្នុងតួនាទីថ្មីនេះ លោកនឹងខំប្រឹងប្រែងធ្វើអស់ពីកម្លាំងកាយចិត្តរបស់ខ្លួន ដើម្បីពូនជ្រុំនិងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកំរិតថ្មី៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ