12/05/2015 10:18 GMT+7 Email Print Like 0

ជំរុញទំនាក់ទំនងសហប្រតិបតិ្តការសេដ្ឋកិច្ចពាណិជ្ជកម្មនិងទេសចរណ៍រវាងវៀតណាមនិងឥណ្ឌា

នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០១៥ នៅរដ្ឋធានីហាណូយរបស់វៀតណាមសាលា​សភាបណ្ឌិត​នយោបាយ​ជាតិហូជីមិញបានរៀបចំសិក្ខាសាលាវិទ្យាសាស្ត្រដោយប្រធានបទ “កិច្ចសហប្រតិបតិ្តការ​អភិវឌ្ឍន៍​វៀតណាម-ឥណ្ឌា៖ក្រលែកមើលពីជ្រុងជ្រោយសេដ្ឋកិច្ច”។បទសុន្ទរកថាចំនួន៤០នៅ​សិក្ខា​សាលា​នេះបានផ្ដោតសំខាន់ទៅ​លើការវិភាគនូវបណ្ដាដំណោះស្រាយជំរុញទំនាក់ទំនងសហ​ប្រតិបតិ្តការ​​​អភិវឌ្ឍន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍រវាង​វៀតណាម​និងឥណ្ឌា​។​នា​បច្ចុប្បន្ន​តំលៃ​ប្រាក់ពាណិជ្ជកម្មរវាងប្រទេសទាំង២គឺ៨ពាន់លានដុល្លាអាមេរិក កើន២០ដងក្នុងរយៈពេល១០ឆ្នាំ​កន្លងទៅ។ប៉ុន្តែកិច្ចសហប្រតិបតិ្តការអភិវឌ្ឍន៍រវាងវៀតណាម​និងឥណ្ឌានៅមិនទាន់សក្ដិសម​នឹង​សក្ដានុភាព​របស់ភាគី និមួយៗឡើយ។លោកស្រី Preeti Saran ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំ​នៅ​វៀត​ណាម​បានចាត់ទុកថា៖
 


 
 
របងធំតែមួយគត់ចំពោះកិច្ចសហប្រតិបតិ្តការពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និង​ការជួបប្រាស្រ័យ​រវាង​ប្រជាជននៃប្រទេសទាំង២គឺដោយសារមិនទាន់មានផ្លូវហោះហើរត្រង់វៀតណាម-ឥណ្ឌា​នៅ​ឡើយ​​។ជើងហោះហើររបស់ ក្រុមហ៊ុន Jet Airway ពីទីក្រុងហូជីមិញទៅទីក្រុង Mumbai និង New Delhi​ ដែលឆ្លងកាត់ក្រុងបាំងកក់ជាការចាប់ផ្ដើមល្អ ហើយយើងសុទ្ធតែមានគោលបំណងថា Vietnam​
Airlines និង Vietjet នឹងបើកជើងហោះហើរត្រង់ពីរដ្ឋធានីហាណូយយ៉ាង ឆាប់​ៗ​។​ដូច្នេះ​ហើយ​ខ្ញុំ​ជឿ​ជាក់​ថា យើងអាចបង្កើតការផ្លាស់ប្ដូរធំ១ក្នុងការជំរុញកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចទ្វេភាគី”។ 

អនុរដ្ឋមន្រ្តីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមលោក Do Thang Hai បានអះអាងថាតំលៃ​ពាណិជ្ជ​កម្ម​​​ទ្វេភាគីវៀតណាម-ឥណ្ឌានឹងប្រាកដទទួលបានគោលដៅគឺ១៥ពាន់លាន​ដុល្លាអាមេរិក​នា​ឆ្នាំ​២០២០។

“វៀតណាមនិងឥណ្ឌាបានចូលរួមចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មនិងកិច្ចព្រមព្រៀង
វិនិយោគក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបតិ្តការអាជីវកម្មលើគ្រប់វិស័យអាស៊ាន-ឥណ្ឌា​”។ បណ្ដាកិច្ចព្រមព្រៀងដែល នឹងចូលជាធរមានចាប់ពីថ្ងៃទី១ កក្កដាខាងមុខនេះ នឹងនាំ​មក​នូវ​ឱកាស​ជាច្រើន
សំរាប់ អង្គភាពអាជីវកម្មដើម្បីជ្រៀតចូលទីផ្សារថ្មី។រួមជាមួយគ្នានោះ វៀតណាមនិង ឥណ្ឌាកំពុងចូលរួមចរចារអំពីកិច្ចព្រមព្រៀងសេដ្ឋកិច្ចលើគ្រប់វិស័យ (Rsec) រវាងប្រទេស​អាស៊ាន​នានា​ជាមួយប្រទេសជាដៃគូ FTA ចំនួន៦ផ្សេងទៀត។ យើងខ្ញុំរំពឹងគិតថានេះជា​ភាពងាយ​ស្រួល​និង​ក្របខ័ណ្ឌ​គត្តិយុត្តសំខាន់សំរាប់ ការអភិវឌ្ឍន៍សេដ្ឋកិច្ចពាណិជ្ជកម្មរវាងវៀតណាមនិងឥណ្ឌា”៕ 

 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ