28/10/2016 10:18 GMT+7 Email Print Like 0

ជំរុញទំនាក់ទំនងសហប្រតិបតិ្តការវៀតណាម-កម្ពុជា

នាព្រឹកថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៦ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen​ Xuan Phuc បាន​អញ្ជើញ​ស្រស់​ស្រូប​អាហា​រ​ព្រឹក​ និងធ្វើការ​ជាមួយ​នាយក​រដ្ឋមន្រ្តី​ព្រះរាជាណាច​ក្រកម្ពុជា សម្ដេច តេជោ ហ៊ុន សែន នៅ​ទីក្រុង​ហាណូយ។ ភាគី​ទាំងពីរ​បាន​ផ្លាស់ប្ដូរ​មតិ​ អំពីខ្លឹមសារធំៗសំដៅជំរុញ​ទំនាក់​ទំនង​ សហប្រតិបតិ្តការវៀត​ណាម-កម្ពុជា​ក្នុង​ក្រប​ខ័ណ្ឌទ្វេភាគី​ និងតំបន់​ហើយយល់ស្របនាំចេញទិសដៅ​មួយ​ចំនួន ​ដើម្បី​ជំរុ​ញ​កិច្ច​សហប្រតិបត្តិការ​ រវាងប្រទេសទាំងពីរនាពេលខាងមុខ។​ នាយករដ្ឋមន្រ្តីទាំងពីររូប​បាន​ឯកភាព​ថា ប្រគល់​ឲ្យ​ក្រសួង​ ស្ថាប័ន​ទាក់ទិន​នានា នៃប្រទេសទាំងពីរបន្តសហការ ​ដើម្បីជំរុញថែមទៀតនូវ​កិច្ចសហប្រតិបតិ្តការ​ លើ​វិស័យ​​វិនិយោគ ពាណិជ្ជកម្ម កសិកម្មនិងវិស័យសេដ្ឋកិច្ច​ផ្សេងៗទៀត​ផង៕
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ