29/09/2016 09:15 GMT+7 Email Print Like 0

ជំរុញទំនាក់ទំនងមិត្តភាពនិងសហប្រតិបតិ្តការរវាងវៀតណាមជាមួយស៊ុយអែតលើគ្រប់វិស័យ


ទិដ្ឋភាពនៃជំនួបប្រាស្រ័យនេះ (រូបថត៖vietnamplus.vn)

ក្នុងឱកាសរំលឹក​​ខួបលើក​ទី៣០ ទិវាលា​ចាក​លោក​របស់​អតីត​នាយក​រដ្ឋមន្រ្តីស៊ុយ​អែត​លោក​ Olof​ Palme​ នាព្រឹក​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ២០១៦ នៅទីក្រុង​ហាណូយ​ សមាគមន៍​មិត្តភា​ពវៀត​ណាម​-ស៊ុយ​អែត បាន​រៀប​ចំជំនួប​ប្រាស្រ័យ​​ក្រោម​ប្រធាន​បទ “Olof Palme និង​ទំនាក់​ទំនង​ប្រជាជន​វៀត​ណាម-​ស៊ុយអែត”។​ថ្លែង​មតិ​នៅទី​នេះ ប្រធាន​​សមាគមន៍​មិត្តភាព​វៀត​ណាម​-ស៊ុយ​អែត​ លោក Hoang The Lien ឲ្យដឹង​ថា នេះជា​ឱកាស​មាន​អត្ថន័យ​ ដើម្បីប្រទេស​ទាំង​ពីររំលឹក​ឡើង​វិញ​ នូវទំនាក់ទំនងមិត្ត​ភាព​ប្រពៃណី និង​កិច្ច​សហប្រតិ​បតិ្តការ​ប្រកប​ដោយ​ ប្រសិទ្ធិភាព​រវាង​ប្រជាជន នៃប្រទេសទាំងពីរ ក៏ដូចជាអំពី​រាល់ការរួមវិភាគ​ទាន​ដ៏ ថ្លៃថ្នូរបស់​អតីត​នាយក​រដ្ឋមន្រ្តី​ លោក Olof Palme ទៀតផង។ រីឯខ្លួន​វិញ ឯកអគ្គរដ្ឋទូត ស៊ុយ​អែតប្រចាំនៅវៀត​ណាម លោក Pereric Hogberg បានសំដែង​គោល​បំណង​ថា ទំនាក់​ទំនងសហ​ប្រតិបតិ្ត​ការ រវាងប្រទេស​ទាំង​ពីរ នឹង​កាន់​តែ​អភិវឌ្ឍន៍​​និង​បើកទូលាយ​យ៉ាង​ខ្លាំងក្លា លើវិស័យជាច្រើននា​ពេល​ខាង​មុខ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ