05/07/2017 10:12 GMT+7 Email Print Like 0

ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-អាល្លឺម៉ង់ អភិវឌ្ឍន៍ខ្លាំងក្លាថែមទៀត


នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc  

ទទួលសេចក្ដីអញ្ជើញរបស់អធិកាបតីអាល្លឺម៉ង់ លោកស្រី Angela Merkel នាយករដ្ឋមន្ត្រី វៀតណាម លោក​ Nguyen​ Xuan Phuc និងភរិយា  រួមជាមួយគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាម អញ្ជើញទៅបំពេញទស្សនកិច្ច នៅអាល្លឺម៉ង់និងអញ្ចើញចូលរួមសន្និសីទកំពូល G20 នៅទីក្រុង Hamburg ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែ​កក្កដា​ ឆ្នាំ ២០១៧។ 

ដំណើរទស្សនកិច្ចលើកនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម - អាល្លឺម៉ង់ អភិវឌ្ឍន៍ខ្លាំងក្លាលើគ្រប់វិស័យ ទំនាក់ទំនងរវាងវៀតណាមនិងបណ្ដាប្រទេស ជាសមាជិក G20 បានអភិវឌ្ឍន៍ដ៏​ល្អ​។    ក្នុងបរិយាកាសទំនាក់ទំនងរវាងវៀតណាមជាមួយបណ្ដាប្រទេស ជាសមាជិក  G20 កំពុងអភិវឌ្ឍន៍ល្អនោះ​ នាយក​រដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទកំពូល G20  ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី៨  កក្កដា ឆ្នាំ ២០១៧ ដោយប្រធានបទ៖”កំណត់រូបរាងសំរាប់ពិភពលោកតភ្ជាប់មួយ”។ ដោយតួនាទីជាម្ជាស់ផ្ទះ APEC 2017 វៀតណាមបានអញ្ជើញចូលរួមសន្និសីទ និងកិច្ចប្រជុំនានាក្នុងក្របខ័ណ្ឌ G20 ចូលរួមពិភាក្សានៅកិច្ចប្រជុំនៃសន្និសីទ កំពូល  និងផ្តល់មតិចំពោះពង្រាងសេចក្ដីថ្លែងការណ៍រួមរបស់សន្និសីទ។

ដំណើរទស្សនកិច្ចនៅអាល្លឺម៉ង់ និងចូលរួមសន្និសីទកំពូល G20 គឺសំដៅអាល្លឺម៉ង់ បានបន្តអនុវត្ត គោលមាគា៍កិច្ចការបរទេសឯករាជ្យ ម្ចាស់ការ  ពហុបែបភាវូបនីយកម្ម ពហុទិសភាវូបនីយកម្មទំនាក់ទំនងអន្តរជាតិ ម្ចាស់ការ និងសកម្មធ្វើសមាហរណកម្មអន្តរជាតិ លើកកំពស់កិត្យានុភាពនិងឋានះរបស់វៀតណាម៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម
បណ្តាព័ត៌មានបានផ្សាយ