02/07/2015 09:38 GMT+7 Email Print Like 0

ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-អាល្លឺម៉ង់ស៊ីជម្រៅ


ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-អាល្លឺម៉ង់ស៊ីជម្រៅ (VOV)
បន្តដំណើរទស្សនកិច្ចនៅអាល្លឺម៉ង់ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ គណៈ​ប្រតិភូ​ជាន់ខ្ពស់រណសិរ្សមាតុភូមិ​វៀត​ណាមដឹកនាំដោយសមាជិកការិយាល័យ​នយោបាយនិងជាប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម​លោក Nguyen Thien Nhan បានជួបសន្ទនាជាមួយមជ្ឈដ្ឋានព្រឹទ្ធសមាជិកថ្នាក់​ដឹកនាំ​រដ្ឋ​សភា​អាល្លឺម៉ង់សំដៅនាំទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំង​ពីរ​ស៊ីជម្រៅ។ ​នៅបណ្ដាការសន្ទនាភាគីទាំងពីរ​ជឿជាក់កំរិតតំលៃប្រាក់​ពាណិជ្ជកម្ម​ទ្វេភាគីនាបច្ចុប្បន្នទទួលបានជិត៨ពាន់លានដុល្លារអាមេរិកនឹងបន្ត​ កើន​ឡើងនាពេលខាងមុខ។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរចែករំលែកព័ត៌មាន​អំពី​​ស្ថានភាព​សិទ្ធិមនុស្សសេរីភាព​ខាងសាសនានិងបញ្ហាសមុទ្រខាងកើតផងដែរ។ ភាគីអាល្លឺម៉ង់សម្ដែងក្តីសង្ឃឹមអាចចុះ​ហត្ថលេខាលើ
កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរីវៀតណាម-EU (EVFTA) ក្នុងឆ្នាំ​នេះ តាមរយៈនោះជំរុញថែមទៀតការ​ចូលរួម​​របស់​វៀតណាមចូលមកទីផ្សារ EU។

នាយប់ថ្ងៃទី៣០មិថុនា គណៈប្រតិភូជាន់ខ្ពស់រណសិរ្សមាតុភូមិវៀតណាម​បាន​បញ្ចប់​យ៉ាងល្អប្រសើរដំណើរទស្សនកិច្ច​ក្នុងរយៈពេល៣ថ្ងៃនៅអាល្លឺម៉ង់៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ