04/10/2017 10:11 GMT+7 Email Print Like 0

ជំរុញទំនាក់ទំនងការពារជាតិវៀតណាម - មីយ៉ាន់ម៉ា

គណៈប្រតិភូយោធានជាន់ខ្ពស់វៀតណាមដឹកនាំដោយឧត្តមសេនីយ៍ឯក លោក Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅសាធារណរដ្ឋសហព័ន្ធ​មីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣ ខែតុលា ឆ្នាំ២០១៧។

ជំរុញទំនាក់ទំនងការពារជាតិវៀតណាម - មីយ៉ាន់ម៉ា

គណៈប្រតិភូយោធានជាន់ខ្ពស់វៀតណាមដឹកនាំដោយឧត្តមសេនីយ៍ឯក លោក Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅសាធារណរដ្ឋសហព័ន្ធ​មីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣ ខែតុលា។ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចនៅអគ្គបញ្ជាការដ្ឋាន​មីយ៉ាន់ម៉ា នៅទីក្រុង Pyi Taw នាថ្ងៃទី ២ តុលា លោក Ngo Xuan Lich និងមេបញ្ជាការបណ្ដាកងកម្លាំងប្រដាប់អាវុធនៃសាធារណរដ្ឋសហព័ន្ធមីយ៉ាន់ម៉ា ឧត្តមសេនីយ៍ឯករងលោក Min Aung Hlaing បានជួបចរចាទ្វេ​ភាគី​។ នៅទីនេះ ភាគីទាំងពីរបានជូនដំណឹងទៅវិញទៅមកអំពីស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គម ការពារជាតិ សន្តិសុខនៃប្រទេសនីមួយៗ។ ភាគីទាំងពីរបានអះអាងថា បន្តបង្កើនទំនាក់ទំនងលើគ្រប់វិស័យ នាំកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរឲ្យកាន់តែស៊ីជម្រៅ ប្រកបដោយប្រសិទ្ធភាពនិងជាក់ស្ដែង។
ដោយផ្អែកលើកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការយោធាទ្វេភាគីដែលបានចុះហត្ថលេខា នាឆ្នាំ២០១១ នោះ ភាគីទាំងពីរនឹងបន្តដំណើរការលើខ្លឹមសារសហប្រតិបត្តិការជាច្រើនដូចជា៖ ផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជួបប្រាស្រ័យនាយទាហានវ័យក្មេង បណ្ដុះបណ្ដលនិងជំរុញកិច្ចសហប្រតិបត្តិការកងទ័ពវេជ្ជសាស្ត្រ​ជាដើម។ ភាគីទាំងពីរក៏សកម្មផ្លាស់ប្ដូរ ពិគ្រោះយោបល់ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគីនានា។

នាថ្ងៃដដែល រដ្ឋមន្ត្រីលោក Ngo Xuan Lich បានអញ្ជើញទៅជួបសម្ដែងការគួរសមជាមួយប្រធានាធិបតីមីយ៉ាន់ម៉ា លោក  Htin Kyaw។ នៅទីនេះ លោក Htin Kyaw បានវាយតម្លៃថាទំនាក់ទំនងលើវិស័យការពារជាតិនៃប្រទេសទាំងពីរនាពេលកន្លងទៅ ទទួលបានលទ្ធផលវិជ្ជមានជាចើន ព្រមទាំងអះអាងថាក្នុងមុខងាររបស់ខ្លួន លោកនឹងគាំទ្រជំរុញទំនាក់ទំនងការពារជាតិមីយ៉ាន់ម៉ា - វៀតណាម ហើយមានបំណងថាទំនាក់ទំនងការពារជាតិនៃប្រទេសទាំងពីរកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


បណ្តាព័ត៌មានបានផ្សាយ