31/10/2015 09:59 GMT+7 Email Print Like 0

ជំរុញថែមទៀត​ទំនាក់ទំនង​សាមគ្គីភាព​មិត្តភាព​និងសហប្រតិបត្តិការ​លើគ្រប់​វិស័យ​រវាងដំបន់​ព្រំដែន​វៀត​ណាម​-កម្ពុជា​


ជំរុញថែមទៀតទំនាក់ទំនងសាមគ្គីភាពមិត្តភាពនិងសហប្រតិបត្តិការលើគ្រប់វិស័យរវាងដំបន់ព្រំដែនវៀតណាម-កម្ពុជា (VNP)

សន្និសីទ​សហប្រតិបត្តិការនិងអភិវឌ្ឍន៍បណ្ដាខេត្តព្រំដែនវៀតណាម-កម្ពុជា​លើកទី៨ បានប្រព្រឹត្តទៅនាថ្ងៃទី២៨ខែតុលាឆ្នាំ២០១៥ នៅទីក្រុងហូជីមិញ ក្រោមសហ​អធិបតីភាព​របស់​ឧបនាយក​រដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ការបរ​ទេសវៀត​ណាម លោក Pham Binh Minh និងឧបនាយក​រដ្ឋមន្ត្រី​និង​ជារដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កម្ពុជា​សម្ដេច​សខេង​។

ឆ្លើយសម្ភាសអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌​មាន​នៅខាង​ក្រៅសន្និសីទ​នេះ អនុរដ្ឋ​មន្ត្រីក្រសួង​ការបរទេស​វៀត​ណាម លោក Le Viet Trung ប្រធានក្រុម SOM វៀត​ណាម​បានឲ្យដឹង​ថា នេះជា​យន្តការ​សហប្រតិបត្តិការ​សំខាន់​ ទាក់​ទិន​ផ្ទាល់ដល់​បណ្ដាខេត្ត​ព្រំដែន​វៀតណាម-កម្ពុជា។ ភាគីទាំងពីរបាន​ឯកភាពទិសដៅសហប្រ​តិបត្តិការ​នាពេល​ខាងមុខ ក្នុងនោះមានការដែលបន្តកែលំអរគោល​នយោបាយ​ក្របខ័ណ្ឌ​គតិយុត្តិ​នៅថ្នាក់​មជ្ឈឹម​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ ហិរញ្ញវត្ថុជាដើម។ ទន្ទឹមនឹងនោះភាគី​ទាំង​ពីរ​ព្រម​ព្រៀង​កសាង​គ្រប់​គ្រង​ល្អកិច្ចការ​បោះ​បង្គោល​ព្រំខ័ណ្ឌ​សីមារ​ទន្ទឹមនឹង​នោះជំរុញ​កិច្ចការ​បោះ​បង្គោលខ័ណ្ឌ​សីមារ​ព្រំដែន​តាម​ផែន​កា​រដែល​បាន​ដាក់​ចេញ​។

រីឯរដ្ឋលេខាធិការក្រសួងមហាផ្ទៃកម្ពុជាលោកព្រំសុខាប្រធានក្រុម SOM បានឲ្យ​ដឹងថា ចំណុច​លេច​ធ្លោបំ​ផុត​ក្នុង​សម័យ​ប្រជុំ​លើក​នេះបើប្រៀប​ នឹងលើកមុនគឺភាគីទាំង​ពីរបង្ក​លក្ខណៈ​ងាយ​ស្រួល ​ដើម្បី​លើក​កំពស់​ថែម​ទៀត​កិច្ច​សហប្រតិ​បត្តិការ អំពីសេដ្ឋកិច្ចរវាងប្រជាជននៃប្រទេសទាំងពីរ៕

 

តាម - VOV5 វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ