16/03/2016 09:55 GMT+7 Email Print Like 0

ជំរុញថែមទៀតទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងវៀតណាមនិងអ៊ីរ៉ង់


ជំរុញថែមទៀតទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងវៀតណាមនិងអ៊ីរ៉ង់

ទទួលសេចក្តីអញ្ជើញរបស់ប្រធានាធិបតីអ៊ីរ៉ង់ លោកHassan Rouhani​ នៅវេលាម៉ោង១៨.១៥នាទីថ្ងៃទី១៣ ខែ​មិនា ឆ្នាំ២០១៦ (តាមម៉ោងតេហ៉េរ៉ង់) ពោលគឺ ម៉ោង១០​យប់​ថ្ងៃទី១៣ ខែ​មិនា តាម​ម៉ោង​ហាណូយ ប្រធានរដ្ឋ Truong Tan Sang និងភរិយា រួម​ជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញទៅដល់ព្រលានយន្តហោះ​Mehrabd ចាប់ផ្តើមដំណើរទស្សនកិច្ចថ្នាក់រដ្ឋប្រទេស​អ៊ីរ៉ង់ ពីថ្ងៃទី១៣ ខែ​មិនា ឆ្នាំ២០១៦ ដល់ថ្ងៃទី​១៦ ខែ​មិនា ឆ្នាំ២០១៦​។ នៅក្នុងជំនួបពិភាក្សា បន្ទាប់ពីពិធីទទួល ប្រធានរដ្ឋវៀតណាម លោក​ Truong Tan Sang និង​ប្រធានាធិបតី​អ៊ីរ៉ង់ បាន​ឯកភាពត្រូវជំរុញការផ្លាស់ប្តូរគណៈ​ប្រតិភូ និងជំនួប​ប្រាស្រ័យជាន់ខ្ពស់ រវាងប្រ​ទេស​ទាំង​ពីរ​។ ថ្នាក់​ដឹក​នាំទាំងពីររូប​ក៏បានឯកភាពចែករំលែក​គោល​ជំហរ អំពីបណ្ដាបញ្ហានៅក្នុងតំបន់និងអន្តរជាតិ​ពិសេស​គឺនៅ​អង្គការ​សហប្រជាជាតិ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកានិង​ អង្គការអន្តរជាតិនានា​។ ភាគីទាំងពីរ​ក៏បាន​ឯកភាព​ ជំរុញថែមទៀតទំនាក់ទំនង​សហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និង​ខំប្រឹង​ប្រែង​លើក​កំពស់តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើង ដល់ពីរពាន់លានដុល្លារអាមេរិក ក្នុង​រយៈពេល៥ឆ្នាំខាងមុខនេះ។

​ថ្លែងមតិបន្ទាប់ពីជំនួបសន្ទនា ប្រធានរដ្ឋ លោក Truong Tan Sang បានសង្កត់​ធ្ងន់ថា៖ ភាគីទាំងពីរបាន​ឯកភាព អំពីទិសដៅ​ និងវិធានការសហប្រតិបត្តិការក្នុង​ដំណាក់កាលខាងមុខនេះ ប្រកបដោយប្រសិទ្ធិ​ភាព ស៊ីជំរៅ​និង​ជាក់​ស្ដែង​៖

“​ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពយ៉ាងខ្ពស់ ថាត្រូវប្រមូលផ្តុំថែម​ទៀត ដើម្បីជំរុញ​កិច្ចសហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ រវាង​ប្រទេសទាំងពីរ នាំតំលៃ​ប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើងដល់២ពាន់លានដុល្លារអាមេរិក ក្នុង​រយៈ​ពេល​៥​ឆ្នាំខាង​មុខ​នេះ។ យើងខ្ញុំក៏​បានឯកភាពបង្កលក្ខណះងាយស្រួលសំរាប់អង្គភាព​អាជីវកម្ម​នៃប្រទេស​ទាំងពីរ​ជំរុញ​កិច្ច​សហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ​ក្នុង​វិស័យដែលភាគីទាំងពីរ មាន​ឧត្តមភាព។ យើងខ្ញុំ​ក៏បាន​អះអាង​នូវ​សារ​សំខាន់​នៃកិច្ចសហប្រតិបត្តិការវប្បធម៌ អប់រំ និងជួបប្រាស្រ័យប្រជាជន។ ខ្ញុំជឿជាក់ថា៖​កិច្ចសហប្រិតបត្តិ​ការ​ មិត្តភាពប្រពៃណី រួមជាមួយការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ​ ​នៃប្រទេសទាំងពីរ ជាឧត្តមភាព កម្លាំង​ចលនាថ្មី ជំរុញ​ខ្លាំងទំនាក់​ទំនងសហប្រ​តិបត្តិការ លើច្រើនវិស័យរវាងវៀតណាមនិងអ៊ីរ៉ង់។”

​ក៏ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ នាថ្ងៃទី១៤មិនា ប្រធានរដ្ឋវៀត​ណាម លោក Truong Tan Sang បានមាន​ជំនួបសន្ទនា ជាមួយប្រធានរដ្ឋសភាអ៊ីរ៉ង់​ Ali Larijani និងក្រុមប្រឹក្សាយល់​ដឹង​សម្របសម្រូល Rafsanjani ផង​ដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ