08/04/2015 12:59 GMT+7 Email Print Like 0

ជំរុញថែមទៀតទំនាក់ទំនងពាណិជ្ជកម្មរវាងវៀតណាម-កម្ពុជា


ជំរុញថែមទៀតទំនាក់ទំនងពាណិជ្ជកម្មរវាងវៀតណាម-កម្ពុជា

 
នាថ្ងៃទី៧ ខែមេសា ឆ្នាំ ២០១៥ ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាបាន​រៀបចំ​ការសន្ទនា​អង្គភាព​អាជីវកម្ម​វិនិយោគ​និងអាជីវកម្មនៅកម្ពុជា សំដៅជួយឧបត្ថម្ភ​អង្គភាពអាជីវកម្មវៀត​ណាមបង្កើនបើកទូលាយ​វិនិយោគ​នៅ​កម្ពុជា​កាន់តែមានប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃ។ ថ្លែងមតិនៅការសន្ទនានេះ អនុរដ្ឋមន្ត្រីក្រសួង​​ឧស្សាហ​-ពាណិជ្ជកម្មវៀតណាមលោក Nguyen Cam Tu សង្ឃឹមថា តាមរយៈ​ការ​ជួប​សន្ទនានេះអង្គភាព​អាជីវកម្ម​វិនិយោគិននឹងមានបន្ថែមព័ត៌មានជួយឲ្យ​សកម្មភា​ព​វិនិយោគអាជីវកម្មនៅកម្ពុជាកាន់តែ​មាន​ប្រសិទ្ធភាព។​

តំលៃប្រាក់ពាណិជ្ជកម្មរវាងវៀតណាមនិងកម្ពុជាក្នុងឆ្នាំ២០១៤ទទួលបានជាង៣ពាន់លានដុល្លារអាមេរិក។ នា​បច្ចុប្បន្នវៀតណាមជាដៃគូពាណិជ្ជកម្មធំទី​៤​របស់​កម្ពុជា៕

 
តាម​ VOV5 - វិទ្យុសម្លេងវៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ