12/05/2017 08:40 GMT+7 Email Print Like 0

ជំរុញថែមទៀតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ជប៉ុន


ជំរុញថែមទៀតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ជប៉ុន

ចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀត ណាម​ លោក​ Pham Binh Minh បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅជប៉ុន និងរួមជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន​ លោក​ Kishida​ អញ្ជើញជាសហអធិបតីកិច្ចប្រជុំលើកទី ៩ គណៈកម្មាធិការសហប្រតិបត្តិការវៀតណាម-ជប៉ុន។ ភាគីទាំងពីរបានពិភាក្សាអំពីវិធានការណ៍នានាសំដៅជំរុញការអនុវត្តកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេស​ទាំងពីរ និងត្រៀមរៀបចំខ្លឹមសារសំរាប់ដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅជប៉ុនរបស់នាយករដ្ឋមន្ត្រី​ លោក Nguyen Xuan Phuc នាពេលខាងមុខនេះ។ ភាគីទាំងពីរបានឯកភាពរក្សាដំណើរបំពេញទស្សនកិច្ចនិងជំ​នួប​ប្រាស្រ័យរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ ឯកភាពរៀបចំកិច្ចប្រជុំលើកទី ២ នៃគណៈកម្មាធិការចម្រុះវៀតណាម -ជប៉ុន​ស្ដីអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម និងថាមពល នាខែមិថុនាឆ្នាំ២០១៧។ ស្ដីអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ភាគីទាំងពីរបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្ម ថាមពល កសិកម្ម ទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ បណ្ដុះបណ្ដាលប្រភពធនធានមនុស្ស ពលកម្ម​​។ រដ្ឋមន្ត្រីការបរទេសជប៉ុនក៏បានអះអាងថា៖ប្រទេសនេះនឹងបន្តជួយឧបត្ថម្ភវៀតណាមអភិវឌ្ឍន៍តាមរយៈផ្តល់​​​ទុន ODA និងប្រមូលផ្តុំជំរុញកិច្ចសហប្រតិបត្តិការកសាងហេដ្ឋារចនាសម្ព័ន្ធគុណភាពខ្ពស់ លើកទឹកចិត្ត​សហគ្រាស​ជប៉ុនបោះទុនវិនិយោគនៅវៀតណាម។

នៅក្នុងជំនួបសន្ទនារវាងរដ្ឋមន្ត្រីការបរទេសទាំងពីររូប បន្ទាប់ពីកិច្ចប្រជុំ ភាគីទាំងពីរបានពិភាក្សាអំពីបញ្ហានៅ​ក្នុងតំបន់និងអន្តរជាតិដែលបានយកចិត្តទុកដាក់ដូចគ្នា ឯកភាពបង្កើនកិច្ចសហការនៅវេទិកាអន្តរជាតិ​​និងតំបន់។ ស្ដីអំពីបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានឯកភាពថាភាគីទាក់ទិននានាមិនបានធ្វើ​​សកម្មភាពបង្កភាពតានតឹងនិងយោធាភាវូបនីយកម្ម ដោះស្រាយជំលោះដោយសន្តិវិធី គោរពច្បាប់អន្តរជាតិ​និងសម្រេចក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (COC) យ៉ាងឆាប់ៗ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ