31/12/2018 11:45 GMT+7 Email Print Like 0

ជំរុញខ្លាំងរាល់វិធានការដើម្បីជួយដល់ប្រជាពលរដ្ឋវៀតណាមនិង​ក្រុមគ្រួសារដែលរង​ផលប៉ះពាល់​ក្នុង​ការបំផ្ទុះគ្រាប់​បែក​នៅអេហ្ស៊ីប​


 កងកម្លាំងមានសមត្ថភាពស៊ើបអង្កេតនៅកន្លែងកើតហេតុនៃការបំផ្ទុះគ្រាប់បែកលើរថយន្តដឹកអ្នកដំណើរនៅក្នុងខ័ណ្ឌ Haram  ខេត្ត Giza ប្រទេសអេហ្ស៊ីបនាថ្ងៃទី ២៨ខែធ្នូឆ្នាំ ២៩១៨។ (រូបថតៈ TTXVN)

 ស្ថានទូតវៀតណាមប្រចាំនៅ អេហ្ស៊ីបបានឲ្យដឹងថា អាជ្ញាធរ​អេហ្ស៊ីប​បាន​សកម្ម​ចំពោះការ​ព្យាបាល​ជនរង​គ្រោះដែល​ក្នុង​នោះមានជនរងគ្រោះធ្ងន់ធ្ងរចំនួន ៣​ នាក់ ត្រូវបាន ព្យាបាល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​នៅ​មន្ទីរ​ពេទ្យ​  ហើយ​ជនរងគ្រោះចំនួន ៩ នាក់ផ្សេងៗទៀតកំពុងត្រូវបានព្យា​បាលសះស្បើយជាបណ្តើរៗ។
 
នារ​សៀល​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ក្រសួងការបរទេសវៀតណាម បាន ជួបធ្វើការជា​មួយ​ឯក​អគ្គ​រដ្ឋ​ទូត​អេហ្ស៊ីប​ប្រចាំនៅវៀតណាម ដើម្បីជំរុញរាល់វិធា​នការជួយ​ឧបត្ថម្ភ​ដល់ប្រជាពល​រដ្ឋវៀតណាម​និង​ក្រុមគ្រួសារ​ជន រ​ងផលប៉ះពាល់។ ឯកអគ្គរដ្ឋទូតអេ​ហ្ស៊ីបបានឲ្យដឹងថា ថ្នា​ក់ដឹកនាំ​កំពូល​របស់​អេហ្ស៊ីបមាន​ការយក​ចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង ក្នុងការដោះស្រាយសំណុំរឿង​នេះ ពោលគឺ នាយករដ្ឋមន្ត្រី​អេហ្ស៊ីប រដ្ឋមន្រ្តី​ទេសចរណ៍​និងរដ្ឋ​មន្ត្រីសុខាភិបាល​អេហ្សីប បានទៅសាកសួរសុខទុក្ខព​លរដ្ឋវៀតណាមដែលកំពុងបានព្យាបា​លនៅមន្ទីរ​ពេទ្យ និងអះអាង​ថា ចាប់ផ្តើមដំណើរការស៊ើបអ​ង្កេតលើការបំផ្ទុះគ្រាប់បែក ព្រមទាំ​ងផ្តល់ទិដ្ឋាការដល់សាច់ញាតិ​ ជនរង​គ្រោះក៏ដូច​តំណាងក្រុមហ៊ុនទេសចរណ៍អាចធ្វើដំ​ណើរទៅកាន់ អេ ហ្សីបយ៉ាងឆាប់​រហ័ស ដើម្បីជួយ​ដល់​ជន​រង​គ្រោះជា​បន្ទាន់​។
 
វៀតណាម​វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងសហប្រ​តិបត្តិការរបស់រដ្ឋាភិបាល និ​ងប្រជាជនអេហ្ស៊ីប ក្នុងការជួយ​ឧបត្ថម្ភជនវៀតណាម ​និងថ្លែងអរគុណ​ចំពោះនាយក​រដ្ឋមន្រ្តី​អេហ្ស៊ីប​និង​រដ្ឋមន្ត្រីពីររូប​ដែល​បាន​ទៅសាក​សួរសុខ​ទុក្ខជនរងគ្រោះវៀតណាមជា​បន្ទាន់។
 
នៅថ្ងៃដដែលនោះ​ ក្រសួងការបរទេសក៏បានស្នើ​ឲ្យអគ្គនាយកដ្ឋានទេស ចរណ៍​ (នៃក្រសួងវប្បធម៌ កីឡានិងទេសចរណ៍​វៀត​ណាម) បញ្ជាណែនាំឲ្យក្រុមហ៊ុនទេសចរ​ណ៍ Saigontourist សម្រប​សម្រួល​ជាមួយក្រុម​ហ៊ុនដៃគូ​ អេហ្ស៊ីប ដើម្បីជួយឧបត្ថម្ភយ៉ាងសកម្មដល់ជ​នរងគ្រោះនិងដោះស្រាយបញ្ហា​ពាក់ព័​ន្ធ៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ