22/09/2018 09:52 GMT+7 Email Print Like 0

ជំរុញខ្លាំងដំណើរការអនុវត្តន៍រដ្ឋាភិបាលអេឡិចត្រូនិក


 គណៈកម្មាធិការ ជាតិវៀតណាមអំពីរដ្ឋាភិបាលអេឡិចត្រូនិក បានរៀបចំសម័យប្រជុំដើមដំបូង ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc  

 ជិតមួយខែ​បន្ទាប់ពីបានបង្កើតឡើង នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ គណៈកម្មាធិការ ជាតិវៀត​ណាម​អំពី​រដ្ឋាភិបាល​អេឡិចត្រូនិក បានរៀបចំសម័យប្រជុំដើមដំបូង ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្រ្តីលោក Nguyen Xuan​ Phuc។ អង្គប្រជុំ បានដាក់ចេញភារកិច្ចជាច្រើនដែលសរឲ្យឃើញ​នូវការប្ដេជ្ញាចិត្ត ជំរុញខ្លាំងនូ​វ ដំណើរ​ការអនុវត្តន៍រដ្ឋាភិបាលអេឡិចត្រូនិកនៅ​វៀតណាម។ ព្រោះថា នេះជា ​និន្នាការ​ដែល​មិន​អាចជៀស​វាងបានឡើយ​ ដើម្បីឆ្ពោះទៅរកខឿនរដ្ឋបាលសាធា រណៈដែលប​ម្រើប្រជាជនប្រកបដោយប្រសិទ្ធភា​ពជាង​មុន ក៏ដូច​ជារួម​ចំណែក កែលំអបរិយាកាសវិនិយោគ ធ្វើអាជីវកម្មរបស់វៀតណាមផងដែរ។
 
តាមការរៀប​ចំណាត់ថ្នាក់រដ្ឋាភិបាលអេឡិចត្រូនិករបស់អង្គការសហប្រជាជាតិឆ្នាំ២០១៨ឲ្យដឹងថា វៀតណាមឈ​រ​លំដាប់ទី៨៨ក្នុងចំណោមប្រទេសនិងតំបន់ដែនដីទាំង១៩៣ និងឈរលំដាប់ ទី៦ក្នុង​តំបន់​អាស៊ាន​​។ ដោយអនុវត្តន៍ក្របខ័ណ្ឌរដ្ឋាភិបាលអេឡិចត្រូនិក (កំណែទី១) នាឆ្នាំ២០១៥ រហូតមកដល់ពេលនេះ មាន​ក្រសួង​ ស្ថាប័ន និងមូលដ្ឋាន​ចំនួន៥០កន្លែង​ដែលបាន​ធ្វើការ​ស្រាវជ្រាវ​និង​កសាង​ស្ថាបត្យកម្ម​រដ្ឋាភិបាល​/អាជ្ញាធ​រអេឡិចត្រូនិក​ ប៉ុន្តែដំណើរការនេះនៅតែមានបញ្ហាសេស ស​ល់មួយចំនួនដែរ។
​ 
ជំរុញការអនុវត្តរដ្ឋាភិបាលអេឡិចត្រូនិកគឺជានិន្នាការដែលមិនអាចជៀសផុតបានឡើយ
 
ចាប់តាំងពីប៉ុន្មានឆ្នាំ២០​០០មក បក្ស​និង​រដ្ឋវៀត​ណាម​បាន​ផ្តោត​ទៅលើការ​អភិវឌ្ឍ​បច្ចេក​វិទ្យាព័ត៌មាន​ក្នុងសកម្មភាព​របស់ស្ថាប័នរដ្ឋ ដោយចាត់ទុកនេះជាកម្លាំងចលករដើ​ម្បីជំរុញបុព្វហេតុផ្លាស់ប្ដូ​រថ្មី អនុវត្តន៍​ការធ្វើ​ឧស្សាហូបនីយកម្ម​និងទំនើបកម្មប្រកបដោយជោគ​ជ័យ។

​ការិយាល័យនយោបាយបានចេញផ្សាយសេចក្ដីសម្រេចចិត្តលេខ៣៦ ស្ដីពីការ​ជំរុញការ​អនុវត្តនិង​ការអភិវឌ្ឍ​បច្ចេកវិទ្យាព័ត៌មាន​ដើម្បីឆ្លើយតប​នឹងតម្រុវការអភិវឌ្ឍដោយចីរភាពនិ​ង​សមាហរណកម្មអន្តរជា​តិ។ នាឆ្នាំ២០១៥ រដ្ឋាភិបាលវៀតណាមក៏ចេញផ្សាយ​សេចក្ដីសម្រេចចិត្តដំបូងស្ដីពីរដ្ឋា ភិបាលអេឡិចត្រូនិកផងដែរ។
 ​
ចាប់​តាំងពីនោះមក ការកសាងរដ្ឋាភិបាលអេឡិចត្រូនិកត្រូវបានបណ្ដាក្រសួង ស្ថាប័ន​និង​តំបន់​ខិត​ខំ​អនុវត្តន៍​លើវិស័យជាច្រើន សំដៅបង្ហាញសកម្មភាពរបស់ស្ថាប័នរដ្ឋទៅកាន់សាធារណៈ។ អាចនិយាយបានថា កា​រអនុវត្ត​រដ្ឋាភិបាលអេឡិចត្រូនិកជានិន្នាការដែលមិនអាចជៀសផុតបានឡើយ ដែល​រួម​ចំណែក​លើកស្ទួយ​តម្លាភាព​ក្នុងសកម្មភាពរបស់រដ្ឋាភិបាល ទប់ស្កាត់អំពើពុករលួ​យ រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និ​ងជាផ្លូវ​នាំទៅដល់វិបុលភាពសម្រាប់ប្រជាជា​តិពិសេសគឺក្នុងបរិបទនៃបដិវត្តន៍ឧស្សា​ហកម្មលើកទី៤ដែល​កំពុង​ប្រព្រឹត្តទៅយ៉ាង​ខ្លាំងក្លាទូទាំងពិភពលោក។ រដ្ឋមន្រ្តី ប្រធាន​ខុទ្ទកាល័យរដ្ឋាភិបាលវៀតណាមលោក Mai​ Tien Dung បាន​ចាត់ទុកថា៖
 
 “នាបច្ចុប្បន្ន​ ការកសាងរដ្ឋាភិបាលអេឡិចត្រូនិកជាតម្រូវការចាំបាច់ របស់ប្រទេស​ជាច្រើន​នៅក្នុង​ដំណើរ​ការ​កែ​ទម្រង់ ហើយវាមានការតភ្ជាប់ទៅនឹង​ការអភិវឌ្ឍរបស់រដ្ឋាភិបាល។ វៀតណាមក៏ដូច្នេះដែរ​។ យើង​បាន​កសាង​រដ្ឋាភិបាល​អេឡិចត្រូនិកក្នុងរយៈពេល២០ឆ្នាំកន្លងមក ហើយទទួលបានសមិទ្ធផលជា​ជំហាន​ដំបូង ប៉ុន្តែ​នៅតែមាន​កំហិតជាច្រើនណាស់”។

 ស្រុះចិត្តគំនិតដំណើរការនាពេលខាងមុខ

​រដ្ឋាភិបាល​វៀតណាមកំពុងបង្ហាញនូវការប្ដេជ្ញាចិត្តយ៉ាងខ្លាំងក្លាអំពីការកសាងរដ្ឋាភិបាល អេឡិចត្រូនិក ហើយ​សង្ឃឹម​ថា នឹងមានបម្រែបម្រួលដ៏សកម្មនាពេលខាងមុខ។ នាថ្ងៃទី២០ ខែកញ្ញា នៅក្នុង​សម័យ​ប្រជុំរបស់​គណៈកម្មាធិការ​ជាតិអំពីរដ្ឋាភិបាលអេឡិចត្រូនិក រដ្ឋមន្រ្តីស្ដីទីក្រសួងព័ត៌មាននិងផ្សព្វផ្សាយលោក ​Nguyen Manh​ Hung បានឲ្យដឹងថា ក្រសួង​នេះកំពុង​សុក្រិតការ​ធ្វើវិសោធន​កម្ម​នូវ​ស្ថាបត្យកម្ម​រដ្ឋាភិបាល​អេឡិចត្រូនិ​ក ដើម្បីដាក់ជូ​នរដ្ឋាភិបាលអនុម័តក្នុងឆ្នាំ ២០១៨។ ក្នុងពេលជាមួយគ្នានោះ នា​យករដ្ឋមន្រ្តីលោក Ngu​yen Xuan Phuc ​បានអះអាងថា៖
 
 “យើងចង់បង្ហាញនូវស្មារតីនិងការប្ដេជ្ញាចិត្តនយោបាយដ៏ខ្លាំងក្លា ដើម្បីឆ្ពោះ​ទៅការកសាង​រដ្ឋាភិបា​ល​អេឡិច​ត្រូនិក​​ប្រកបដោយជោគ​ជ័យនៅវៀតណាម លើកចំណាត់ថ្នាក់រដ្ឋាភិបាល ​អេឡិចត្រូនិករបស់វៀតណាម ដើម្បី​បម្រើ​ប្រជាជន បម្រើបុព្វហេតុកសាងនិងការពារមាតុប្រទេសឲ្យបានល្អបំផុត។ ដោយហេតុ​នេះយើង​ត្រូវមានវិស័យដ៏រឹងមាំក្នុងការ​រៀបចំអនុវត្តន៍ ដើម្បីមិន​ទុកឲ្យ​ប៉ះពាល់​ទៅលើដំណើរ​ការ​កសាង​រដ្ឋាភិបាល​អេឡិចត្រូនិក”​។
 
រដ្ឋាភិបាលវៀ​តណាមកំពុងបង្ហាញនូវការប្ដេជ្ញាចិត្តដ៏ខ្លាំងក្លាក្នុងការកសាងរដ្ឋាភិបាល អេឡិចត្រូនិក។ ដោយកិច្ច​ខិត​ខំប្រឹងប្រែងទាំងនោះ នាពេលខាងមុខ នឹងមានបម្រែបម្រួល​ដ៏សកម្ម​ក្នុង​ដំណើរ​ការកសាង​រដ្ឋាភិបាល​អេឡិច​ត្រូនិកនៅវៀតណាម ដែលរួមចំណែកបន្សាំទៅនឹង​បដិវត្តន៍ឧស្សាហកម្មលើក​ទី​៤ដែល​កំពុងប្រព្រឹត្ត​ទៅយ៉ាងខ្លាំង​ក្លាទូទាំង​ពិភពលោក​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

 

បណ្តាព័ត៌មានបានផ្សាយ