19/01/2016 09:31 GMT+7 Email Print Like 0

ជំរុញខ្លាំងកំណែទម្រង់ កាត់បន្ថយបែបបទរដ្ឋបាលសំរាប់ប្រជាជន


ឧបនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc៖ "ការងារទាក់ទិនដល់ប្រជាជន គឺយើងត្រូវប្រមូលផ្ដុំថែមទៀតដើម្បីបង្កលក្ខណៈងាយស្រួលសំរាប់ប្រជាជន"

នាព្រឹកថ្ងៃទី១៨ ខែ​មករា ឆ្នាំ២០១៦ នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅសន្និសីទ​បូកសរុបការងា​រឆ្នាំ២០១៥និង​អនុវត្ត​ភារកិច្ច​ឆ្នាំ២០១៦ របស់គណៈកម្មការទទួល​បន្ទុកគំរោងការណ៍​ កាត់បន្ថយបែបបទរដ្ឋបាល លិខិតពលរដ្ឋ​និង​មូលដ្ឋាន​ទិន្នន័យ​ទាក់ទិន​ ដល់ការគ្រាប់គ្រងពលរដ្ឋ (ហៅកាត់ថាគំរោង​ការណ៍លេខ​៨៩៦)។ ថ្លែង​មតិ​នៅទី​នេះ ឧបនាយក​រដ្ឋមន្រ្តីវៀត​ណាម លោក Nguyen Xuan Phuc ប្រធាន​គណៈ​កម្មការ បាន​ស្នើ​ឲ្យ​ការិ​យាល័យ​គណៈ​កម្មការ​ឆាប់​អនុម័ត​ចេញផ្សាយ​ផែន ការអនុវត្តគំរោងការណ៍លេខ៨៩៦ ក្នុងឆ្នាំ២០១៦ ដើម្បី​ក្រសួង  ស្ថាប័ន​ទាក់​ទិននានា អនុវត្តតាម​ដោះស្រាយការជំពាក់ជំពិន ក្នុងដំណើរការអនុវត្តដោយទាន់​ពេលវេលា៖

“អំពីមូលដ្ឋានទិន្នន័យជាតិ​អំពីប្រជាពលរដ្ឋ ត្រូវជំរុញខ្លាំងដំណើរ​ការអនុវត្តដោយ​សារការ​ងារ​ទាក់​ទិន​ដល់​ប្រជា​ជន គឺយើង​ត្រូវប្រមូល​ផ្ដុំថែម​ទៀត ដើម្បីបង្កលក្ខ​ណៈងាយស្រួលសំរាប់ប្រជាជន កាត់បន្ថយចំណាយ កែ​លំអរ​បរិយា​កាសវិនិ​យោគ ធ្វើអាជីវកម្មក្នុងកាលៈទេសៈធ្វើសមាហរណកម្មអន្តរជាតិ។ ឥឡូវយើង​បាន​ចូល​រួម​សហគមន៍​អាស៊ាន​ ហើយ​ដោយហេតុនេះយើងមានការទទួលខុស​ត្រូវជំរុញ​ខ្លាំង​ការ​អនុវត្ត​មូលដ្ឋាន​ទិន្នន័យ​ប្រជា​ពលរដ្ឋ​ ដើម្បីធ្វើសមាហរណកម្ម​អន្តរជាតិកាន់តែល្អ”៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ