21/08/2015 08:41 GMT+7 Email Print Like 0

ជំរុញខ្លាំងឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្មកសិកម្ម ជនបទ តភ្ជាប់​ជាមួយ​ការ​កសាង​ជន​បទ​ថ្មី


សន្និសីទ

នេះគឺ​ជាប្រធានបទ នៃសិក្ខា​សាលា ដែល​បានប្រព្រឹត្តទៅនាព្រឹកថ្ងៃ​ទី២០ខែសីហាឆ្នាំ២០១៥ នៅ​ទីក្រុង​ហា​ណូយ​។ នៅទី​នេះ អង្គ​សន្និសីទ​បានអះ​អាងថា៖ ឧស្សា​ហូបនីយកម្ម​ទំនើប​ភាវូបនីយកម្ម អភិវឌ្ឍន៍​កសិកម្ម និង​ជនបទ​ជានិច្ចកាលទទួល​បាន​ការយក​ចិត្តទុក​ដាក់​ពីបក្សនិង​រដ្ឋ។ ថ្លែងមតិ​នៅទី​នេះ ឧបនាយក​រដ្ឋមន្ត្រី​វៀត​ណាម លោក Vu Van Ninh បាន​ចាត់​ទុកថា៖ ក្រោយរយៈពេល​៣០ឆ្នាំផ្លាស់​ប្តូរថ្មី​សេដ្ឋកិច្ច​ជន​បទ​ទទួល​បាន​សមិទ្ធិ​ផល​សំខាន់​ជា​ច្រើន មាន​អត្ថន័យ​ប្រវត្តិសាស្ត្រ​ជីវភាព​រស់​នៅ​របស់​ប្រជា​ជន​ត្រូវ​បាន​លើក​ស្ទួយ​​ជា​ច្រើន អត្រាគ្រួសារក្រីក្របាន​ថយ​ចុះ។ ឧបនាយក​រដ្ឋមន្ត្រី Vu Van Ninh សង្កត់ធ្ងន់ថា៖​ “ការលើក​កំពស់​ផលិត​កម្ម​​កសិកម្ម​ជាការ​ចាំបាច់​ណាស់។ វៀតណាមមាន​ការ​លំបាក​សាក​ល្បង និង​ឱកាស​អភិវឌ្ឍន៍​កសិកម្ម ជន​បទ ប្រជាកសិករនិយាយរួម។ ដូច្នេះ យើងត្រូវស្វែងរកបណ្ដាផលិត​ផល​មាន​ឧត្តមភាព នៃតំប​ន់​និមួយ​ៗ ខេត្ត​និ​មួយៗ។​ វៀតណាម​ត្រូវរក្សាខឿ​នសេដ្ឋកិច្ច​ទីផ្សារ ទិសដៅសង្គម​និយម បានជា​ប្រការ​នេះដើរ​តួនា​ទី​ដ៏សែន​សំខាន់​៕”
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ