27/12/2016 10:18 GMT+7 Email Print Like 0

ជំរុញខ្លាំងសកម្មភាពចាប់ផ្តើមអាជីវកម្មដោយតភ្ជាប់ជាមួយការជំរុញសមភាពភេទ


ជំរុញខ្លាំងសកម្មភាពចាប់ផ្តើមអាជីវកម្មដោយតភ្ជាប់ជាមួយការជំរុញសមភាពភេទ

នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ នៅទីក្រុង​ហាណូយ បានប្រព្រឹត្តទៅ វេទិកា៖ បង្កើន​សិទ្ធិខាង​សេដ្ឋកិច្ចសំរាប់​នារី ដើម្បីចាប់ផ្តើម​អាជីវកម្ម និង អាជីវកម្ម កសិកម្ម​​ សំដៅជំរុញ​សមភាព​ភេទ។​ ថ្លែងមតិ​នៅទី​នេះ​ឧបនាយក រដ្ឋមន្ត្រី លោក Vuong Dinh Hue បាន​សង្កត់​ធ្ងន់​ថា៖ ការ​ចាប់​ផ្តើម​អាជីវកម្ម​ជានិច្ចកាល​តភ្ជាប់​ជាមួយ​ការ​ផ្លាស់​ប្តូរ​ថ្មី និង​ច្នៃប្រឌិត​ថ្មី បង្កើន​ទិន្នផល​ផលិត​កម្ម គំនិត​ធ្វើអាជីវកម្ម​​ ការអនុវត្ត​វិទ្យា​សាស្ត្រ និង​បច្ចេកវិទ្យា​។ ឧបនាយក​​រដ្ឋមន្ត្រី ក៏បាន​សង្កត់​ធ្ងន់ថាៈ រួម​ជាមួយ​បណ្ដា​ដំណោះស្រាយ​របស់​រដ្ឋាភិបាល មជ្ឈឹម​សម្ព័ន្ធ​សមាគមនារី​​វៀត​ណាម ​ត្រូវបន្ត​ឃោសនា​ចលនា ​ដើម្បី​លើកកំពស់​ចំណេះ​ដឹង និង​​ជួយ​ឧបត្ថម្ភ​អាជីវការិនី​ អ្នក​វិទ្យាសាស្ត្រ​ជានារី ដើម្បី​ជំរុញ​ចលនា​ចាប់​ផ្តើម​អាជីវកម្ម អភិវឌ្ឍន៍​សេដ្ឋកិច្ច កសិ​កម្មជាមួយ​សកម្មភាព របស់សមាគមនារី៕ 
 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ