14/03/2016 09:56 GMT+7 Email Print Like 0

ជំរុញខ្លាំងទំនាក់ទំនងមិត្តភាពកងទ័ពរវាងបណ្ដាប្រទេសអាស៊ាន


នាយឧត្តមសេនីយ៍ Do Ba Ty

គណៈប្រតិភូជាន់ខ្ពស់កងទ័ពប្រជាជនវៀតណាម ដឹកនាំដោយនាយ​ឧត្តមសេនីយ៍ Do Ba Ty បានអញ្ជើញ​ចូល​រួម​សន្និសីទ​មិន​ផ្លូវការ មេបញ្ជាការកង​ទ័ពការពារជាតិអាស៊ាន លើកទី១៣ (ACD FIM -13) - ឡាវ ២០១៦ ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃទី១៣ ខែ​មិនា ដល់ថ្ងៃទី១៥ ខែ​មិនា ឆ្នាំ២០១៦ នៅទីក្រុងវៀងច័ន្ទ (ឡាវ)។ ចូលរួម​សន្និសីទ​លើក​នេះ គណៈ​ប្រតិភូវៀត​ណាម បន្តអះអាងតួនាទី និងថានះរបស់វៀត​ណាម ចំពោះ​តំបន់​និង​ពិភព​លោក ដើម្បី​រួម​ចំណែ​ក​អះអាង​គោលន​យោបាយកិច្ច​ការបរទេសពហុទិសភាវូបនីយកម្ម និង​គោល​ជំហរ​សកម្ម មានការទទួលខុសត្រូវ​របស់​បក្ស រដ្ឋវៀតណាម ក្នុងការធ្វើសមាហរណកម្មអន្តរជាតិ។ តាមនោះ បង្ហាញ​នៅការ​យក​ចិត្តទុក​ដាក់​ជំរុញ​ទំនាក់​ទំនង​មិត្តភាព រវាងកងទ័ពវៀតណាមជាមួយ​កងទ័ព នៃប្រទេសជាសមាជិកអាស៊ានទាំង​ឡាយ ឆ្ពោះទៅ​គោល​ដៅ សហគមន៍​នយោបាយ-សន្តិសុខអាស៊ាន៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ