12/04/2017 09:37 GMT+7 Email Print Like 0

ជំរុញខ្លាំងចលនាជនវៀតណាមប្រើប្រាស់ទំនិញវៀតណាម


ជំរុញខ្លាំងចលនាជនវៀតណាមប្រើប្រាស់ទំនិញវៀតណាម

នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ នៅទីក្រុងហាណូយគណៈកម្មាធិការ​បញ្ជាណែនាំមជ្ឈឹមចលនា៖ជន​វៀត​ណាម​ផ្តល់អាទិភាពប្រើប្រាស់ទំនិញវៀតណាម បានរៀបចំសន្និសីទ​ការងារឆ្នាំ២០១៧។ ថ្លែងមតិនៅទីនេះ ប្រធាន​គណៈកម្មាធិការមជ្ឈឹម រណៈសិរ្សមាតុភូមិវៀតណាម លោក Nguyen Thien Nhan និងជាប្រធានគណៈកម្មាធិការបញ្ជាណែនាំចលនា បានសង្កត់ធ្ងន់ថា៖ ​ចលនាជនវៀតណាមផ្តល់អាទិភាពប្រើប្រាស់ទំនិញវៀតណាមទទួលបានការ​យកចិត្តទុកដាក់និងជួយជ្រោមជ្រែងពីប្រជាជន សហគ្រាស ហើយតាមនោះរួម​វិភាគទានចំពោះសមិទ្ធផលរបស់ប្រទេសជាតិ។ លោក Nguyen Thien Nhan ក៏បានលើកច្បាស់ថា៖ គោលដៅរបស់ចលនានេះគឺចលនា​ជន​វៀត​ណាម​ទិញ​ទំនិញវៀតណាម។ ដូច្នេះ ភារកិច្ចរបស់សហគ្រាសគឺធ្វើយ៉ាងម៉េចដើម្បីផលិត​បានទំនិញមានគុណភាពល្អ តំលៃសមរម្យ។ លោកក៏បានក្រើនរំលឹកអនុវត្តកម្ម​វិធីប្រឆាំងអំពើក្លែងបន្លំពាណិជ្ជកម្ម បង្កើនការងារលើកសរសើរសហគ្រាសមាន​ផលិតផលទទួលបានការវាយតំលៃខ្ពស់ពីអ្នកប្រើប្រាស់៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ