05/08/2016 10:54 GMT+7 Email Print Like 0

ជំរុញខ្លាំងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងទីក្រុងហូជីមិញនិងភ្នំពេញ


ជំរុញខ្លាំងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងទីក្រុងហូជីមិញនិងភ្នំពេញ

នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ (កម្ពុជា) គណៈប្រតិភូអាជីវករ សមាគមមិត្តភាពវៀតណាម-កម្ពុជា ទីក្រុងហូជីមិញបានមានជំ​នួបធ្វើការជាមួយ​ដំណាងក្លិបអាជីវករមិត្តភាពកម្ពុជា-វៀតណាម ដើម្បីពិភាក្សាអំពីវិធានការណ៍​ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងទេសចរណ៍រវាងទីក្រុងទាំងពីរ។ ថ្នាក់ដឹកនាំនៃភាគីទាំងពីរបានវាយតំលៃថា៖ ទោះបីជាកិច្ចសហប្រតិបត្តិការពាណិជ្ជ​កម្ម សេដ្ឋកិច្ចរវាងទីក្រុងហូជីមិញ-ភ្នំ​ពេញ​ ក្នុង​រយៈពេលកន្លងទៅ មានការរីក​ចំរើន​ជាច្រើនក្តី ប៉ុន្តែសក្ដានុភាពរវាងភាគីទាំងពីរនៅធំធេងណាស់។ ដូច្នេះ ​ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម សេវាកម្ម ខំប្រឹងប្រែងនាំកំណើនផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរឡើងដល់២០-២៥%/ឆ្នាំ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ