30/07/2015 13:36 GMT+7 Email Print Like 0

ជំរុញខ្លាំងកិច្ចសហប្រតិបតិ្តការឃោសនារវាងរណសិរ្សមាតុភូមិវៀតណាមជាមួយអង្គការជា​សមាជិកនានា

នាព្រឹកថ្ងៃទី២៩ កក្កដា នៅរដ្ឋធានីហាណូយ គណៈកម្មាធិការមជ្ឈឹម​រណសិរ្ស​មាតុភូមិ​វៀត​ណាម​បាន​សហការ​ជាមួយ​អង្គការ​ទាក់ទិនមួយចំនួនរៀបចំ​សន្និសីទ​វាយតំលៃចំពោះ​លទ្ធផល​នៃកិច្ច​សហការ​ឃោសនា​ក្នុង​ឆមាស​ទីមួយឆ្នាំ​២០១៥ និង​អនុវត្តគំរោងការណ៍ “ផ្លាស់ប្ដូរថ្មីការងារព័ត៌មាន ឃោសនារបស់រណ​សិរ្សមាតុ​ភូមិ​វៀត​ណាម”​។ នៅទីនេះ បណ្ដាតំណាងបានថ្លែងថា ក្រោយរយៈពេល​មួយឆ្នាំអនុវត្ត​ផែន​ការសហការការងារមក រណ​សិរ្ស​មាតុភូមិវៀត​ណាម និងអង្គការ​មហាជននយោបាយសង្គមនានា​បានឯកភាព​ជាដំបូង​លើការ​ឃោសនា​គោល​ការ​ណ៍របស់​បក្ស គោលនយោបាយច្បាប់របស់រដ្ឋ ផ្ដល់​ព័ត៌មាន​ទាន់​ពេល​វេលាអំពី​ព្រឹត្តិការណ៍​នៅក្នុង​ប្រទេស​ និង​អន្តរជាតិ ឆ្លុះបញ្ចាំងនូវបំណងប្រាថ្នា របស់ប្រជា​ជនគ្រប់​ស្រទាប់ រួមចំណែក​សកម្មរក្សា​រឹងមាំ​ស្ថិរភាព​នយោបាយ ពង្រឹងផែនមហា​សាមគ្គីជាតិទាំងមូល។ បណ្ដាតំណាងបានស្នើរថា នាពេលខាងមុខ រណសិរ្សមាតុ​ភូមិវៀតណាម និងអង្គការមហាជននយោបាយសង្គមនានា បន្ត​បង្កើនការងារ​ឃោសនា​អំពី​គោលការណ៍​របស់បក្ស គោលនយោបាយច្បាប់របស់ រដ្ឋ អនុវត្ត​ភារកិច្ច​កសាងផែន​មហាសាមគ្គី​ជាតិ កសាង​និងការ​ពារមាតុប្រទេស និងឃោស​នាអំពីទិវាបុណ្យធំៗ​របស់ប្រទេសជាតិទៀតផង៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ