06/08/2018 09:50 GMT+7 Email Print Like 0

ជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអាហ្វ្រិកខាងត្បូង

នាពេលកន្លងទៅ ទំនាក់ទំនងរវាងវៀតណាមនិងអាហ្វ្រិកខាងត្បូង បានអភិវឌ្ឍន៍យ៉ាងល្អប្រសើរ ជាក់ស្ដែងនិងប្រកបដោយប្រសិទ្ធភាព។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Cyril Ramaphosa ជួបសំណេះសំណាលទ្វេភាគីនៅខាងក្រៅកិច្ចប្រជុំ G7 (រូបថត៖ TTXVN)

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអាហ្វ្រិកខាងត្បូងលោក Vu Van Dung បានសង្កត់ធ្ងន់ទៅលើជំនួបកំពូលរវាងនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ជាមួយ ប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Cyril Ramaphosa នៅខាងក្រៅកិច្ចប្រជុំ ក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ជួរមុខលើពិភពលោក (G7) នាពេលថ្មីៗនេះនៅ ប្រទេសកាណាដា ក្នុងនោះ ភាគីទាំងពីរបានផ្លាស់ប្ដូរវិធានការបើកទូលាយកិច្ចសហប្រតិបតិ្តការ ពិសេស គឺលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។

ស្ដីពីសកម្មភាពរបស់ស្ថានទូតវៀតណាមប្រចាំអាហ្វ្រិកខាងត្បូងក្នុងឆ្នាំ ២០១៨ ឯកអគ្គរដ្ឋទូតលោក Vu Van Dung ឲ្យដឹងថា ឆ្នាំនេះជាឆ្នាំគម្រប់រយៈ២៥ ឆ្នាំបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមជាមួយអាហ្វ្រិកខាងត្បូង។ ស្ថានទូតវៀតណាមកំពុងរៀបចំសកម្មភាពជាច្រើនដើម្បីរំលឹកខួបព្រឹត្តការណ៍សំខាន់នេះ ដូចជាពិព័រណ៍គំនូរប្រេងអំពីទឹកដី មនុស្សវៀតណាម ចូលរួមផ្សារណាត់ ពាណិជ្ជកម្មអន្តរជាតិអាហ្វ្រិកខាងត្បូង SAITEX និងដំណើរការសិក្ខាសលា ពន្លឿនពាណិជ្ជកម្មនៅទីក្រុង Johannesburg និង Cape Town៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ