02/10/2021 12:13 GMT+7 Email Print Like 0

ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាមនិងនីហ្សេរីយ៉ា

អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan ជួបសន្ទនាតាមទូរស័ព្ទជាមួយអនុប្រធានាធិបតីសហព័ន្ធនីហ្សេរីយ៉ា លោក Yemi Osinbajo  (រូបថត៖ TTXVN)


នារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្នាក់ការរដ្ឋាភិបាល អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានអញ្ជើញ ជួបសន្ទនាតាមទូរស័ព្ទ ជាមួយអនុប្រធានាធិបតីសហព័ន្ធនីហ្សេរីយ៉ាលោក Yemi Osinbajo ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាមនិងនីហ្សេរីយ៉ា។

នៅក្នុងកិច្ចសន្ទនានេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានបញ្ជាក់ពីសារៈសំខាន់និងបំណងរបស់ខ្លួនក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលខាងមុខនេះ រួមទាំងពិភាក្សាអំពីវិធានការជាក់ស្តែង ដូចជា ពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់និងគ្រប់វិស័យ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់។ ភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការជំរុញសកម្មភាពលើកកម្ពស់ពាណិជ្ជកម្មនិងវិនិយោគរួមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យថាមពល កសិកម្មអប់រំនិងកីឡាជាដើម។

ទាក់ទងនឹងក្របខ័ណ្ឌច្បាប់ ភាគីទាំងពីរបានឯកភាពជំរុញការចរចានិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់កិច្ចសហប្រតិបត្តិការពហុវិស័យរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរក៏បានឯកភាពគ្នាបន្តសម្របសម្រួលនិងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ជាពិសេសអង្គការសហប្រជាជាតិនិងសហភាពអាហ្វ្រិក។

ទាក់ទងនឹងជំងឺរាតត្បាតកូវីដ -១៩ ភាគីទាំងពីរបានបញ្ជាក់ពីការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើនលទ្ធភាពទទួលបានវ៉ាក់សាំងបង្ការកូវីដ ១៩ ពីបណ្តាប្រទេសកំពុងអភិវឌ្ឍន៍និងការផ្ទេរបច្ចេកវិទ្យាក្នុងការផលិតវ៉ាក់សាំងផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ