14/09/2019 12:44 GMT+7 Email Print Like 0

ជំរុញកិច្ចសហប្រតិបត្តិការ អាស៊ាន-សហភាពអឺរ៉ុប និងអាស៊ាន-អាល្លឺម៉ង់


 ទិដ្ឋភាពនៃពិធី (រូបថត៖ vov.vn)
 

នាថ្ងៃ​ទី១២ ខែកញ្ញា ឆ្នាំ២០១៩ គណៈកម្មការសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ប្រចាំ​នៅ​ទីក្រុង​ប៊ែក​ឡាំង​ ប្រទេសអាល្លឺម៉ង់ (BAC) បានរៀបចំឡើងទិវាអាស៊ាន។
 
នេះ​គឺជាសកម្មភាពជាប្រចាំឆ្នាំរបស់បណ្តាប្រទេសសមាជិកអាស៊ានប្រចាំនៅអាឡឺម៉ង់ ដើម្បី​បង្កើន​ការ​យល់​ដឹង​និង​ជំរុញកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសសមាជិកអាស៊ាននិងអាឡឺម៉ង់ ព្រមទាំង​ផ្សព្វ​ផ្សាយ​និង​ឧទ្ទេស​នាម​អំពីវប្បធម៌និងរូបភាពរបស់អាស៊ានទៅកាន់ប្រជាជនមនៅប្រទេសអាល្លឺម៉ង់។
 
ថ្លែងនៅក្នុង​ពិធីនេះ ប្រធានគណៈកម្មាធិការអាស៊ានប្រចាំនៅទីក្រុងប៊ែរឡាំង លោកស្រី ទូចសុផាន់រ័ត្ន ឯកអគ្គ​រដ្ឋទូតកម្ពុជាប្រចាំនៅអាល្លឺម៉ង់ បានរំលឹកឡើង វិញនូវសមិទ្ធិផល​របស់​អាស៊ាន​ក្នុង​ដំណើរ​ការ​អភិវឌ្ឍន៍​អស់រយៈពេលជាង ៥០ ឆ្នាំកន្លងមក ដែលធ្វើឱ្យអាស៊ាន​ក្លាយ​ជា​សហគមន៍​មួយប្រកប​ដោយ​សាមគ្គីភាព​ រឹងមាំ និងសហការគ្នាយ៉ាងស៊ីជម្រៅនិងទូលំទូលាយលើគ្រប់វិស័យជាច្រើន ដើម្បីរួមចំណែក​រក្សាស្ថេរភាព​ សុខសន្តិភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ក្នុងតំបន់ផងដែរ។ លោកស្រីក៏បានសង្ឃឹមថា អាស៊ាន​និងសហភាព​អឺរ៉ុប ក៏ដូចជាអាស៊ាននិងអា​ឡឺម៉ង់ នឹងបន្តជំរុញ​ការធ្វើ​អាជីវកម្ម​បន្ថែម​ទៀត​នូវ​សក្តានុភាព​នៃការអ​ភិវឌ្ឍន៍ ជាពិសេសគឺគាំទ្រអាស៊ាន​ឱ្យសម្រេច​បាន​នូវ​គោល​ដៅអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ផង​ដែរ។ រីឯភាគីអាឡឺម៉ង់ អគ្គនាយករងនៃអគ្គនាយកដ្ឋានទទួលបន្ទុក​តំបន់អាស៊ី លោកស្រី Pet​ra Sigmund បានសង្កត់​ធ្ងន់ថា អាល្លឺម៉ង់ជាដៃគូទីមួយរបស់អាស៊ានក្នុងចំណោមប្រទេសអ​ភិវឌ្ឍន៍​៕ ​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ