04/07/2019 11:20 GMT+7 Email Print Like 0

ជំរុញកិច្ចសហប្រតិបត្តិការឧស្សាហកម្មរវាងវៀតណាម - កោះតៃវ៉ាន់ (ចិន)

 វៀតណាមនិងតៃវ៉ាន់ (ចិន) មានសក្តានុ ពលដ៏អស្ចារ្យសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជ កម្មនិង​ការ​វិនិយោគ​ ជាពិសេសការជំរុញទំនាក់ទំនងនៃសង្វាក់ផ្គត់ផ្គ​ង់នៅក្នុងឧស្សាហកម្មផលិតនិងកែច្នៃ​។​
 
នេះគឺ​ជាការវាយតម្លៃ របស់អ្នកជំនាញនៅវេទិកាសហប្រតិបត្តិការឧស្សាហកម្មវៀត ណាម - តៃវ៉ាន់ (ចិន) ដោយ​សភា​ពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI) សហ ការជាមួយសហព័ន្ធឧស្សាហកម្មកោះតៃវ៉ាន់រៀបចំ​ឡើង​នៅ​ទីក្រុង​ហូជីមិញ (វៀតណាម)​ នៅថ្ងៃ​ទី ២ ខែកក្ក​ដា។​
 
លោក Vu Tien Loc ប្រធាន VCCI បានមានឲ្យដឹង​ថា: នាពេលបច្ចុប្បន្ននេះ ដោយ រលកនៃការវិនិយោគ FDI ដែល​ផ្តើម​ចេញពីកិច្ចព្រមព្រៀងពាណិជ្ជក​ម្មសេរីថ្មីៗនោះ វៀតណាមនឹងផ្ត​ល់អាទិភាព​ដល់​វិនិយោគិន​បរទេស​ដែល​ប្រើបច្ចេក​វិទ្យា​ខ្ពស់ និងបង្កើតបានតម្លៃកាន់តែច្រើន​បន្ថែមទៀត ស្និទ្ធស្នាលជាមួយបរិស្ថាន។​  ហេតុដូច្នេះ វៀ​តណាម​ចង់ឱ្យ​សហគមន៍ធុរកិច្ចតៃវ៉ាន់​ (ចិន) ជំរុញការវិនិយោគ​លើការ​ស្រាវ​ជ្រាវ​អភិវឌ្ឍ​ផលិត​ផលនិ​ង​ឧស្សាហកម្ម​ឧបត្ថម្ភ​ ក៏ដូចជាគាំទ្រដល់សហគ្រាសវៀតណាមក្នុងកា​រចូលរួមក្នុងខ្សែសង្វាក់ត​ម្លៃសកល​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ