11/05/2015 10:35 GMT+7 Email Print Like 0

ជំរុញកិច្ចសហប្រតិបត្តិការវៀតណាម -ន័រវេស

លោកស្រីនាយករដ្ឋមន្ត្រីព្រះរាជាណាចក្រន័រវេស Erna Solberg បានអញ្ជើញមកទស្សន​កិច្ច​ជា​ផ្លូវការនៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី ១៦ ដល់ ថ្ងៃទី ១៨ ខែមេសា។ ទស្សនកិច្ច​លើក​នេះ​រួមចំណែកជំរុញទំនាក់ទំនងការទូតនៃប្រទេសទាំងពីរឡើងកម្ពស់ថ្មី ពិសេសគឺ​ក្នុង​វិស័យ​កិច្ច​សហប្រតិបតិ្តការអាទិភាពដូចជាសេដ្ឋកិច្ចសមុទ្រ ជលផល ថាមពល បច្ចេកវិទ្យាព័ត៌មាន កំណើន​ពណ៌បៃតង...

ពិធីទទួល​ស្វាគមន៍​​លោក​ស្រី​នាយករដ្ឋមន្ត្រី​ន័រ​វែស​បាន​រៀបចំ​យ៉ាង​មហោឡារិក​នៅ​វិមាន​ប្រធានរដ្ឋ​។ រូបថត៖ ឌឹក​តាម ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម

លោកនាយករដ្ឋមន្ត្រី ង្វៀនតឹនយុងនិងលោកស្រីនាយករដ្ឋមន្ត្រី Erna Solberg ត្រួតក្រុមកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម។ រូបថត៖ ឌឹកតាម –ទីភ្នាក់ងារសារព័ត៌មានវៀតណាម

នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរជួបពិភាក្សាការងារ។ រូថថត៖ ឌឹកតាម -ទីភ្នាក់ងារសារព័ត៌មានវៀតណាម

នាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរជួបអ្នកយកព័ត៌មានក្រោយបញ្ចប់កិច្ចជួបពិភាក្សា។ រូបថត៖ឌឹកតាម -ទីភ្នាក់ងារសារព័ត៌មានវៀតណាម 


ពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី លោកនាយករដ្ឋមន្រ្តីង្វៀនតឹនយុងនិង លោកស្រីនាយករដ្ឋមន្ត្រី Erna Solberg បានអោយដឹងថា ប្រទេសទាំងពីរ​មានសក្តា​នុពលនិងចំណុចខ្លាំង​ដែលអាច​បន្ថែម​អោយ​គ្នា​ទៅ​វិញ​ទៅ​​​មក ដើម្បីបើកទូលាយកិច្ចសហប្រតិបត្តិការយ៉ាងប្រសិទ្ធភាពននិងរួមគ្នាមានផលប្រយោជន៍ ឯកភាព​បង្កើន​​​​ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ថ្មាក់ បន្តអនុវត្តន៍បណ្តាយន្តការសន្ទនាអំពីនយោបាយធ្លាប់មានហើយ បង្កើន​​​កិច្ចសហប្រតិបត្តិការសន្តិសុខ -ការពារជាតិ ជំរុញនិង​បង្កលក្ខណៈ​ងាយស្រួល​ឲ្យបណ្តា​អង្គការ​ធ្វើ​អាជីវ​កម្ម​​​និងវិនិយោគិននៃប្រទេសទាំងពីរបង្កើនការជួបជុំគ្នា ស្វែងយល់ទីផ្សារ តភ្ជាប់កិច្ចសហប្រតិបត្តិការ ជាពិសេសក្នុងបណ្តាវិស័យអទិភាពដូចជា សេដ្ឋកិច្ចសមុទ្រ ជលផល ថាមពល បច្ចេកវិទ្យាព័ត៌មាន កំណើន​ពណ៌​បៃតង.
..
ភាគីទាំងពីរ​ឯកភាព​ជំរុញ​​​​​សម្រេច​ការ​ចរចា​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្មសេរី​​រវាង​វៀតណាម និង​​ប្លុក​​​ពាណិជ្ជកម្ម​សេរី​​​​អឺរ៉ុប (EFTA) ក្នុង​ឆ្នាំ ២០១៥ ​ដើម្បីបង្កើត​គម្រោងការដ៏មានសារៈ ប្រយោជន៍​​បើក​ទូលាយ​កិច្ច​សហ​ប្រតិបត្តិការ​ពាណិជ្ជកម្ម វិនិយោគ​​រវាង​ប្រទេសទាំងពីរ​ក្នុង​ពេល​ខាង​មុខ​នេះ។

​លោក​នាយករដ្ឋមន្រ្តីង្វៀនតឹនយុ​ង​​បានអរគុណរាជរដ្ឋាភិបាលន័រវេស ដែលបានផ្តល់ថវិកា​ជំនួយ​ ODA ជាក់​ស្តែង​ដល់វៀតណាម​ជាច្រើនឆ្នាំកន្លងមកនេះ រួមមានវិស័យបរិស្ថាន ​អប់រំ យ៉េនឌ័រ សុខាភិបាល រុករក​កំទេច​គ្រាប់​មីន ​ជាពិសេសន័រវេស​ជាប្រទេស​ផ្តល់ជំនួយ​ក្នុងកម្មវិធី​អង្គការសហប្រជាជាតិ​អំពីការ​កាត់​បន្ថយ​ឧស្ម័ន​ពី​ការ​បំផ្លាញព្រៃឈើ និងការ​រិចរិល​ព្រៃឈើ ​(UN-REDD) រួមចំណែកជួយវៀតណាមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម​និងសមាហរ​កម្ម​អន្តរជាតិ ។

ភាគីទាំងពីរឯកភាពបង្កើនសហការបណ្តុះបណ្តាលរវាងបណ្តាមហាវិទ្យាល័យនិងមជ្ឈមណ្ឌលស្រាវជ្រាវនៃ​ប្រទស​​ទាំងពីរ ពិសេសគឺក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា ថាមពល ជលផល គ្រប់គ្រងកសិកម្ម គ្រប់​គ្រង​បរិស្ថាន​និងធនធានធម្មជាតិ ព្រមទាំងជំរុញបណ្តាសកម្មភាពជួបផ្លាស់ប្តូរវប្បធម៌ កីឡា ទេសចរណ៍ ​សំដៅ​បង្កើន​ចំណងទំនាក់ទំនងមិត្តភាព និងការយោគយល់គ្នាទៅវិញទៅមកវាងប្រជាជននៃប្រទេសទាំងពីរ ឆ្ពោះ​ទៅ​រំលឹកខួបអនុស្សាវរីយ៍ ៤៥ ឆ្នាំនៃថ្ងៃបង្កើតទំនាក់ទំនងការទូតវៀតណាម -ន័រវេសនាឆ្នាំ ២០១៦។

លោក​ប្រធាន​រដ្ឋ​ទ្រឿងតឹន​សាង​ទទួល​ជួប​លោក​ស្រី​នាយករដ្ឋមន្ត្រី​ន័​រវែស Erna Solberg ។ រូបថត៖ ង្វៀន​ខាង  – ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម
 លោក​ប្រធាន​រដ្ឋង្វៀន​ស៊ីញហ៊ុង​ទទួល​ជួប​លោកស្រីនាយក​រដ្ឋមន្ត្រី​ន័រ​វែស Erna Solberg។ រូបថត៖ ញ៉ាន​សាង  – ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម
លោកស្រីនាយករដ្ឋមន្ត្រី ន័រវែស Erna Solbergអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថានៅសិក្ខាសាលាស្តីពី “បណ្តាគោលដៅអភិវឌ្ឍន៍សហស្សវត្ស៍ដល់បណ្តាគោលដៅអភិវឌ្ឍន៍ស្ថេរភាព កសាងយ៉ាងជោគជ័យនៃវៀតណាមសំរាប់កម្មវិធិរបៀបវារៈអភិវឌ្ឍន៍ក្រោយឆ្នាំ ២០១៥”។ រូបថត៖ អានដាំង– ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកស្រីនាយករដ្ឋមន្ត្រី Erna Solberg មកដាក់កម្រងផ្កា និងចូលទីតំកល់សពលោកប្រធានហូជីមិញ​ដើម្បីគោរពវិញ្ញាណក្ខ័ន្ធ លោកប្រធាន។ រូបថត៖អានដាំង– ទីភ្នាក់ងារសារព័ត៌មានវៀតណាម


អំពីបញ្ហាសមុទ្រខាងកើត នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរចែករំលែកការព្រួយបារម្ភអំពីការប្រព្រឹត្តិនាថ្មីៗ សង្កត់​​ធ្ងន់ពីការចាំបាច់ដោះស្រាយបញ្ហាជម្លោះដោយវិធីសន្តិភាពស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញនៃ​អង្គការ​សហ​​ប្រជាជាតិ ពិសេសគឺសន្ធិសញ្ញារបស់អង្គការសហប្រជាជាតិស្តីពី ច្បាប់សមុទ្រឆ្នាំ១៩៨២ ដូចជា​ភារកិច្ច​របស់​ភាគីទាក់ទងត្រូវតែបង្កើតប្រព្រឹត្តឲ្យបានឆាប់រហ័សនៅសមុទ្រខាងកើត (COC) មានសភាពតភ្ជាប់ និង​ចាត់​​​ទុកថាជាវិធីដែលមានប្រសិទ្ឋភាពដើម្បីធានាបានសន្តិភាព ស្ថេរភាព សន្តិសុខ សុវត្ថភាព និងផ្លូវសមុទ្រ ផ្លូវ​អាកាស ពាណិជ្ជកម្ម ដោយសេរីនៅសមុទ្រខាងកើត ។ 

ក្នុងឱកាសដំណើរទស្សនកិច្ចលោកស្រីនាយករដ្ឋមន្រ្តីន័រវេស បានចូលរួម​កិច្ចពិភាក្សា​ជាមួយ​ប្រធាន​រដ្ឋ​ ទ្រឿងតឹនសាង ប្រធានរដ្ឋសភា ង្វៀនស៊ីញហ៊ុង និងបានឡើងថ្លែងសុន្ទរកថា​ក្នុង​សិក្ខាសាលា​អន្តរជាតិ​ស្តីពី​បណ្តា​​គោលដៅអភិវឌ្ឍន៍សហស្សវត្ស៍ (MDGs) ដល់បណ្តាគោលដៅអភិវឌ្ឍន៍ស្ថេរភាព (SDGs) ដែល​វៀត​ណាម​​ទទួលបានស្នាដៃក្នុងរបៀបវិរៈការអភិវឌ្ឍន៍ក្រោយឆ្នាំ ២០១៥ ៕

 

ទីភ្នាក់ងារសារព័ត៌មានវៀតណាម /កាសែត​រូបភាព​វៀតណាម
 

បណ្តាអត្ថបទបានផ្សាយ