12/11/2014 09:02 GMT+7 Email Print Like 0

ជំរុញកិច្ចសហប្រតិបត្តិការវិនិយោគរវាង Slovakia - ឡាវ - វៀតណាម


ជំរុញកិច្ចសហប្រតិបត្តិការវិនិយោគរវាង Slovakia - ឡាវ - វៀតណាម (Image: VNA)

នាយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០១៤ នៅរដ្ឋធានី Bratislava  របស់ Slovakia ធនាគារ​ពាណិជ្ជកម្ម​​​ភាគហ៊ុនវិនិយោគនិងអភិវឌ្ឍន៍វៀតណាម (BIDV) និងធនាគារនាំចេញនាំចូល Slovakia (Eximbanka SR) បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា​ស្តីពី​ការ​ផ្តល់​ជំ​​​នួយ​​ខាងឥណទានសំរាប់គំរោងការណ៍សាងសង់ឃ្លាំងដាក់ទំនិញសំរាប់ នាំចេញ​និង​ប្រព័ន្ធ​បំ​ពង់​ផ្គត់ផ្គង់ប្រេងសាំងពីកំពង់ផែ Hon La ខេត្ត Quang Binh (ភាគកណ្ដាល​វៀតណាម) ដល់​ខេត្ត​ Khammoun របស់ឡាវ។ នេះគឺជាគំរោងការណ៍មានទុនវិនិយោគ ១០០% របស់​ឡាវ​ដោយ​មានតំលៃ ២ រយលាន ដូល្លាអាមេរិកនិង ក្រុមហ៊ុន PetroLao នឹងអនុវត្តគំរោង​ការណ៍​នេះ​។ ក្នុងនោះ BIDV ដើតួនាទីពិគ្រោះ យោបល់សំរាប់ PetroLao Eximbanka SR គឺជាប្រភព​បំផុស​ ៨៥% នៃទុនពីអង្គការ ហិរញ្ញវត្ថុនៅអឺរ៉ុប។ នាថ្ងៃដ៏ដែល វេទិការពាណិជ្ជកម្ម Slovakia - ឡាវ -​ វៀតណាម ក៏ត្រូវបានរៀបចំឡើង នៅរដ្ឋធានី Bratislava ផងដែរ៕

 តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ