20/12/2017 10:39 GMT+7 Email Print Like 0

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគតំបន់កម្ពុជា-ឡាវ-វៀតណាម


 ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគតំបន់កម្ពុជា-ឡាវ-វៀតណាម 

សន្និសីទថ្នាក់មន្ត្រីជាន់​ខ្ពស់ (SOM) តំបន់ត្រីកោណអភិវឌ្ឍន៍​ កម្ពុជា-​ឡាវ-វៀត​ណាម ​(CLV) បាន​ប្រព្រឹត្តិ​ទៅ​នា​ព្រឹក​​ថ្ងៃទី ១៩​ ខែធ្នូ ឆ្នាំ២០១៧ នៅខេត្ត Binh Phuoc។​ នៅទីនេះ អង្គប្រជុំ​បាន​ឯកភាព​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​​លើគ្រប់វស័យ​។ ជាក់ស្ដែង លើវិស័យសន្តិ​សុខ កិច្ច​ការបរទេស អង្គ​ប្រជុំបាន​ពិភាក្សា​លើកា​របន្ត​​ជំរុញការ​បោសសំ​អាតគ្រាប់​បែក និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ​នៅសេសសល់ក្នុងតំប​ន់ត្រីកោណ​អភិវឌ្ឍន៍។ ស្ដីពី​​វិស័យ សេ​ដ្ឋកិច្ច ប្រទេសទាំងបីរួមគ្នា​កសាងផែន​ការស្ដីពីការអនុវ​ត្តអភិវឌ្ឍន៍ ផ្នែកឧស្សាហកម្ម កៅស៊ូ​សម្រាប់​​តំបន់​ដើម្បី​ដាក់ជូននាយករដ្ឋមន្ត្រី​នៃប្រទេសទាំង​បី។
 
អញ្ជើញថ្លែងមតិនៅ​ទីនេះ លោក Nguyen The Phuong អនុរដ្ឋ​មន្ត្រីក្រសួង​ផែនការ និង​វិនិយោគ​វៀត​ណាម បានឲ្យ​ដឹង​ថា៖ “ទីមួយគឺគប្បីមានការតភ្ជាប់​អំពីហេដ្ឋា​រចនាសម្ព័ន្ធ គមនាគមន៍ ​ថាមពល និង​ ទូរគមនា​គមន៍​។ ទីពីរ គឺគ​ប្បីមានតភ្ជាប់​អំពីរបៀបរបប​ ភាពសុខដុមនៃការ​កំណត់​អំពីវិនិយោគ ពាណិជ្ជ​កម្ម ​និង​សេដ្ឋកិច្ចនោះ ​ទើបអាចឆ្លៀតយកបាននូវសក្ដានុភាពនៃប្រ​ទេសទាំងបី​”៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ