24/10/2015 09:26 GMT+7 Email Print Like 0

ជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងរដ្ឋ California (អាមេរិក)


ជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងរដ្ឋ California (អាមេរិក) (VNP)

នាថ្ងៃទី២១និង២២ខែតុលាឆ្នាំ២០១៥ ឯក​អគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក​ លោក Pham Quang Vinh បន្តមាន​សកម្មភាពនៅ​​ទីក្រុង San Francisco និង Los Angeles​ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ច​ជាផ្លូវ​ការ​នៅរដ្ឋ California។ នៅទីក្រុង San Francisco លោក Pham Quang Vinh បានជួបសន្ទនាជាមួយអភិបាល​រដ្ឋ California លោក Jerry​ Brown ចៅហ្វាយក្រុង San Francisco លោក Edwwin Lee និងចៅហ្វាយរងទទួលបន្ទុក​សេដ្ឋកិច្ច​ទីក្រុង​ Los Angeles លោក Kelli Bernard។ នៅបណ្ដាជំនួបសន្ទនានោះ លោក​ Pham Quang Vinh បាន​អះអាង​ថា វៀត​ណាមគោរពការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយរដ្ឋ​ និងទីក្រុងនានារបស់អាមេរិក។

ទន្ទឹមនឹងជំនួបសន្ទនាជាមួយមជ្ឈដ្ឋានអ្នកនយោបាយនោះ ឯកអគ្គរដ្ឋទូត Pham Quang Vinh ក៏បានជួបសន្ទនា​ជាមួយ​អង្គភាព​អាជីវកម្ម នៅក្រុមប្រឹក្សាអាជីវកម្មទ្វីបអាស៊ី​California និង​ថ្នាក់​ដឹក​នាំ​សហគមន៍​ពាណិជ្ជកម្ម​ដំបន់ភាគ​ខាង​ត្បូង California នៅ​កំពង់​ផែ Los Angeles ផ្លាស់​ប្តូរអំពី​គោល​នយោបាយ​បរិយាកាស​អាជីវកម្ម​វិនិយោគ​នៅ​វៀតណាម លើកត្រដែតឱកាសការសាក​ល្បង​របស់ TPP និងអាទិភាពសហ​ប្រតិបត្តិ​ការ​របស់​វៀត​ណាម​ដូច​ជាសេដ្ឋកិច្ច​ពាណិជ្ជកម្មក​សិកម្ម​បច្ចេកវិទ្យាខ្ពស់​និងអប់រំ៕

 

តាម VOV5 – វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ