18/08/2015 10:53 GMT+7 Email Print Like 0

ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាមនិងណូវែលហ្សេឡង់


នាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្ត្រីក្រសួងការពារជាតិ (VNP)

គណៈប្រតិ​ភូជាន់ខ្ពស់កងទ័ពណូវែលហ្សេឡង់​ដឹក​នាំដោយ​ ឧត្តមសេនីយ៍ទោ Tim Keating មេបញ្ជាការ​កំលាំង​ការ​ពារជាតិ​បានមក​បំពេញ​ទស្សនកិច្ច​ជាផ្លូវការ​នៅវៀតណាម ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី២០ខែសីហាឆ្នាំ២០១៥។ នា​ព្រឹក​ថ្ងៃទី១៧ខែសីហាឆ្នាំ២០១៥ នៅក្រុង​ហាណូយ​ទទួល​ជួបឧត្តមសេនីយ៍​ទោ Tim Keating មក​ជួប​សម្ដែងការ​គួរ​សម នាយ​ឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្ត្រីក្រ​សួង​ការពារ​ជាតិ បានសង្កត់ធ្ងន់ថា ទំនាក់​ទំនងការ​ពារជាតិ​ទ្វេភាគី ទទួលបានលទ្ធផលសកម្ម​ជាច្រើន​។ ជាពិ​សេស​ភាគី​ទាំង​ពីរ​បាន​ចុះហត្ថ​លេខា​លើកិច្ច​ព្រមព្រៀង​សហប្រតិបត្តិ​ការការបារ​ជាតិ​ទ្វេភាគី។ រដ្ឋមន្ត្រី Phung Quang Thanh បាន​ជឿជាក់​ថា​ដំណើរ​ទស្សន​កិច្ចលើក​នេះ នឹងរួមចំណែក​ជំរុញកិច្ច​សហប្រតិបត្តិការ​ការពារជាតិ រវាងប្រទេសទាំង​ពីរកាន់​តែស៊ី​ជម្រៅ​ និងប្រកបដោយប្រសិទ្ធិភាពជាក់ស្ដែង៕
 

តាម VOV5-វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ