21/10/2015 09:40 GMT+7 Email Print Like 0

ជំរុញកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចរវាងវៀតណាមជាមួយប្រទេសមជ្ឈឹមបូព៌ា-អាហ្វ្រិក


ទិដ្ឋភាពនៃសិក្ខាសាលានេះ (រូបថត៖hanoimoi.com.vn)

សិក្ខាសាលា​អន្តរជាតិក្រោម​ប្រធានបទ “យថាទស្សន៍សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​រវាង​វៀត​ណាម ជាមួយប្រ​ទេស​មជ្ឈឹម​បូព៌ា-អាហ្វ្រិក” បានប្រព្រឹត្តទៅ​នាព្រឹកថ្ងៃទី​២០ខែតុលាឆ្នាំ២០១៥ នៅ​រដ្ឋធានី​ហាណូយ។ ថ្លែង​មតិនៅទី​នេះ ឧបនាយក​រដ្ឋមន្រ្តី​វៀតណាម លោក Vu Van Ninh បានសង្កត់ធ្ងន់ថា ក្នុងរយៈ​ពេល​១០ឆ្នាំ​កន្លងទៅ​តំលៃ​ប្រាក់​ពាណិជ្ជកម្ម​ទ្វេភាគី​រវាងវៀតណាម និងតំបន់មជ្ឈឹមបូព៌ា-អាហ្វ្រិក បាន​កើន​៨​ដងពី២​ពាន់លាន​ដុល្លាអាមេរិក នាឆ្នាំ​២០០៥​ឡើង​ដល់​៦ពាន់​លាន​ដុល្លា​អាមេរិក នាឆ្នាំ២០១៤។ ចំណែក​ក្នុងរយៈពេល៧ខែដើម​ឆ្នាំ២០១៥​នេះ តំលៃ​ប្រាក់​ពាណិជ្ជកម្ម​រវាងភាគីទាំងពីរ​ទទួលបាន៨,៧ពាន់​លាន​ដុល្លាអាមេរិក។ លោក Vu​ Van Ninh បាន​អះអា​ង​ថា៖ “រដ្ឋាភិបាលវៀតណាម​សន្យាជានិច្ច​កាល​បង្កលក្ខណៈ​ងាយ​ស្រួល សំរាប់​អង្គភាព​អាជីវកម្ម​បរទេស​និយាយ​រួមនិង​នៅតំបន់មជ្ឈឹម​បូព៌ា-អាហ្វ្រិកនិយាយដោយឡែក​ក្នុងការ​វិនិយោគ ធ្វើអាជីវកម្ម​នៅវៀត​ណាម​។ រដ្ឋាភិបាល​វៀត​ណាម​ក៏មានគោល​បំណងថា ប្រទេសនានានៅតំបន់មជ្ឈឹមបូព៌ា-អាហ្វ្រិក នឹងបន្តបង្កលក្ខណៈងាយ​ស្រួល​សំរាប់​អង្គភាព​អាជីវកម្មវៀតណាម សំដៅបង្កើនកិច្ចសហប្រតិបតិ្តការ វិនិ​យោគនៅ​តំបន់​នេះ​ដើម្បី​រួមគ្នា​អភិវឌ្ឍន៍​ទៀត​ផង”​។

នៅសិក្ខាសាលានេះ អ្នកប្រាជ្ញនៅក្នុងនិងក្រៅប្រទេសបានថ្លែងបទសន្ទរកថា ស្ដីពីឱកាសនិងការសាក​ល្បង​ក្នុង​កិច្ច​សហប្រតិបតិ្ត​ការរវាងវៀតណាមជាមួយទ្វីប​អាហ្រ្វិក និងប្រទេសនានានៅ​តំបន់មជ្ឈឹម​បូព៌ា ក៏ដូច​ជាស្ដីពី​វិស័យ​សហប្រ​តិបតិ្ត​ការមាន​សក្ដានុភាព បទ​ពិសោធន៍សំរាប់កិច្ចសហប្រតិបតិ្ត​ការ​កសិកម្ម និងការនេសាទ​រវាង​ភាគី​ទាំង​ពីរ យថា​ទស្សន៍បើកទូលាយការផ្លាស់ប្ដូរពាណិជ្ជកម្ម និង​វិនិយោគ​ចំពោះ​អង្គភាព​អាជីវកម្ម​នៃ​ភាគី​ទាំង​ពីរ​ជាដើម​៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ