28/07/2015 09:00 GMT+7 Email Print Like 0

ជំរុញកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចឆ្លងដែនវៀតណាម-កម្ពុជា-ឡាវ

ការជះ​ឥទ្ធិពលពីសហគមន៍សេដ្ឋកិច្ចអាស៊ាន បញ្ហាព្រំដែនមួយចំនួន​និង​ប្រភព​ធនធាន​ឆ្លងដែន​គឺជា​បញ្ហា​សំខាន់ៗ ដែលប៉ះពាល់ទៅ​លើកិច្ចសហប្រតិ​បតិ្តការ​ឆ្លងដែន​វៀត​ណាម-កម្ពុជា-ឡាវ។ នេះ​ជា​ខ្លឹម​សារ​ដែល​ត្រូវ​បាន​យក​មកពិ​ភាក្សា​នៅ​សិក្ខាសាលាអ​ន្តរជាតិប្រចាំ​ឆ្នាំលើក​ទី៤ ស្ដីពីវិទ្យាសាស្ត្រ សង្គមដែលប្រ​ព្រឹត្តទៅ​នាថ្ងៃទី២៧ខែកក្កដាឆ្នាំ​២០១៥​​នៅទីក្រុង Da Lat ភាគកណ្ដាលវៀតណាម។ បណ្ដាតំណាង​បានចាត់​ទុកថា ប្រទេស​ទាំង​៣​វៀតណាម-កម្ពុជា-ឡាវ ចាំបាច់ត្រូវ​បង្កើន​ការស្រាវ​​ជ្រាវ​កំណត់​ចំណុច​ស្នូល នៃ​កិច្ចសហប្រតិ​បតិ្តការ​ឆ្លងដែន​ ដើម្បី​ផលប្រយោជន៍រួម​ និង​ជំរុញកិច្ចសហប្រតិបតិ្តការ ឆ្លងដែនប្រកបដោយប្រសិទ្ធ​ភាព។ ប្រទេស​ទាំង៣គប្បី​មាន​យន្តការ គោលនយោបាយ និងការកំណត់ដោយ​ឡែក ដើម្បី​ជួយ​ឧបត្ថម្ភកិច្ច​សហប្រតិបតិ្តការ​សេដ្ឋកិច្ច​ឆ្លង​ដែន៕
 

តាម VOV5-វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ