04/10/2019 10:03 GMT+7 Email Print Like 0

ជំរុញការអភិវឌ្ឍពាណិជ្ជកម្មអេឡិកត្រូនិក


ទិដ្ឋភាពនៃសិក្ខាសាលា 
 

 នារសៀល​ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងហាណូយ គណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមបាន បើក​សិក្ខា​សាលា​ ក្រោមប្រធានបទ “ការអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូ និក ដើម្បីលើក​កម្ពស់​សេដ្ឋ​កិច្ច​ឌីជីថល​នៅវៀត​ណាម។ នេះគឺជាសិក្ខាសាលាមួយក្នុងចំណោ​មសិក្ខាសាលាទាំង ៥ នៅ​ក្នុងក្រប​ខ័ណ្ឌ​នៃវេទិកា​កម្រិត​ខ្ពស់​និងពិព័រណ៍អន្តរ ជាតិ​ ស្តីពីឧស្សាហកម្ម៤.០ - Industry 4.0​ Summit 2019។
​ 
នៅក្នុង​សិក្ខាសាលានោះ ប្រតិភូបានលើកឡើងនូវ និន្នាការពាណិជ្ជកម្មអេឡិចត្រូ និក ចំនួន ៤ ដែលត្រូវ​បាន​គេរំពឹងថា​នឹង​បន្តកើនឡើងយ៉ាងខ្លាំងនិងមានការរីកចម្រើនគួរអោយកត់សម្គាល់ដែរ។​ លោក Le Xuan Thanh​ ប្រធាននាយកដ្ឋានឧស្សាហកម្មនៃគណៈកម្មការសេដ្ឋកិច្ចមជ្ឈឹមបានវាយតម្លៃថា៖ “សក្តានុពលរបស់ វៀត​ណាម​សម្រាប់ការអភិវឌ្ឍន៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកគឺមានទំហំធំធេង ប៉ុន្តែ ដើម្បីអភិវឌ្ឍ​សក្តានុពល​នេះ វាចាំបាច់ត្រូវមានប្រព័ន្ធគោលការណ៍ណែនាំនិងដំណោះស្រាយព្រមៗគ្នា  ជាពិសេស អនុវត្តន៍​ល្អនូ​វ​សមិទ្ធិផលទទួលបានពីបដិវត្តឧស្សាហកម្មលើកទី ៤។ ហេតុដូច្នេះ សិក្ខាសាលា​ថ្ងៃនេះបាន​ត្រៀម​រៀបចំ​ឡើង​ សំដៅពិភាក្សា និងដាក់ចេញសំណើរគោលនយោបាយ ជូនបក្ស រដ្ឋសភានិងរដ្ឋាភិ បាលដើម្បី​ដាក់​ចេញ​នូវដំណោះ​ស្រាយ​ត្រឹមត្រូវ​និង​បង្ក​លក្ខណៈ​ងាយស្រួល​បំផុត​សម្រាប់​ការ​អភិវឌ្ឍ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​នៅវៀត​ណាម​”៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ