29/09/2017 11:02 GMT+7 Email Print Like 0

ជំរុញការអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចបៃតងក្នុងស្ថានភាពបម្រែបម្រួលអាកាសធាតុ

នាថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១៧ វិទ្យាស្ថានយុទ្ធសាស្ត្រ  គោលនយោបាយធនធានធម្មជាតិ និងបរិស្ថាន បានរួមសហការជាមួយមូលនិធិ Hans Seidel Foundation (HSF) ប្រចាំនៅវៀតណាម រៀបចំសិក្ខាសាលា “សន្ទស្សន៍សេដ្ឋកិច្ចបៃតងក្នុងការគ្រប់គ្រងធនធាន ការពារបរិស្ថាននិងទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ៖ ភាពសមស្របនិងសមត្ថភាពអនុវត្តនៅវៀតណាម”។ ថ្លែងមតិនៅទីនេះ លោក Axel Neuberrt ប្រធានតំណាងមូលនិធិ Hans Seidel Foundation (HSF) បានឲ្យដឹងថា៖ ខឿនសេដ្ឋកិច្ចបៃតងគឺត្រូវយល់ថាជាខឿនសេដ្ឋកិច្ចដែលឆ្ពោះទៅកិច្ចការពារបរិស្ថាននិងសង្គម។ កត្តាទាក់ទិននានាដល់សន្ទស្សន៍បៃតង ក្នុងការគ្រប់គ្រងធនធាន ការពារបរិស្ថាននិងទប់ទល់នឹងបម្រែបម្រួលអាកាសធាតុនៅវៀតណាមគឺជាបញ្ហាស្នូលនិងបន្ទាន់ នៅពេលពិភាក្សាលើបញ្ហាទាក់ទិនដល់ការអភិវឌ្ឍន៍ប្រទេសជាតិ។ នៅទីនេះ អ្នកជំនាញការ អ្នកវិទ្យាសាស្ត្រនិងអ្នកគ្រប់គ្រងបានពិភាក្សា ចែករំលែកលើរាល់បញ្ហា ក៏ដូចជាដំណោះស្រាយទាក់ទិនដល់សន្ទស្សន៍សេដ្ឋកិច្ចបៃតងក្នុងការគ្រប់គ្រងធនធាន ការពារបរិស្ថាននិងទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ៖ ភាពសមស្រប និងសមត្ថភាពអនុវត្តនៅវៀតណាម៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ