13/09/2018 09:07 GMT+7 Email Print Like 0

ជំរុញការប្រកួតប្រជែង ផ្លាស់ប្តូរថ្មី និងច្នៃប្រឌិតនៅក្នុងខឿនសេដ្ឋកិច្ចទើបលេចធ្លោថ្មី

ក្នុងក្របខ័ណ្ឌនៃសន្និសីទវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន (WEF ASEAN) ឆ្នាំ 2018 នាព្រឹកថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ វិទ្យាស្ថានសកលលោក McKinsey (សម្ព័ន្ធក្រុមហ៊ុនផ្តល់យោបល់ប្រឹក្សាយុទ្ធសាស្ត្រ អាជីវកម្មអន្តរជាតិ McKinsey ) បានប្រកាសរបាយការណ៍ "មានប្រសិទ្ធភាព ច្រើនលើសលប់៖ ខឿនសេដ្ឋកិច្ចទើនបានលេចធ្លោដោយមានកំណើនខ្ពស់ និង សហគ្រាសជួយគាំទ្រ" ។

អគ្គនាយករងទទួលបន្ទុកខាងផ្តល់យោបល់ប្រឹក្សាយុទ្ធសាអាជីវកម្មអន្តរ ជាតិ លោកស្រី Anu Madgavkar (ខាងស្តាំ)

ក្នុងចំណោមខឿនសេដ្ឋកិច្ចចំនួន៧១ដែលត្រូវបានវិភាគពីរបាយការណ៍នៅខាងលើ មានខឿនសេដ្ឋកិច្ចចំនួន ៧ មានកំរិតកំណើន GDP មធ្យមលើមនុស្សម្នាក់សម្រេចជាង ៣,៥% ក្នុងរយៈពេល៥០ឆ្នាំកន្លងទៅ។

អគ្គនាយករងទទួលបន្ទុកខាងផ្តល់យោបល់ប្រឹក្សាយុទ្ធសាអាជីវកម្មអន្តរជាតិ លោកស្រី Anu Madgavkar បានអះអាងថាក្នុងរយៈពេល ១៥ ឆ្នាំកន្លងមក វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសនៅលើពិភពលោកដែលមានការផ្លាស់ប្តូរថ្មីអំពីបច្ចេកវិទ្យា ជួយកែលម្អផលិតភាព បង្កើនការប្រកួតប្រជែង។ ដោយឈរលើគ្រឹះមូលដ្ឋាននៃកម្លាំងពលករដែលមានជំនាញវិជ្ជាជីវនេះ វៀតណាមត្រូវការប្រើប្រាស់នូវឧត្តមភាពទាំងនេះក្នុង បដិវត្តន៍​ឧស្សាហ កម្ម ៤.០ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ