19/02/2018 11:21 GMT+7 Email Print Like 0

ជំនួយឧបត្ថម្ភ និងសាមគ្គីភាពអន្តជាតិមានតម្លៃដ៏ធំធេងចំពោះវៀតណាមក្នុងបរិបទថ្មី

ចំណងសាមគ្គីភាព ការគាំទ្រ និងការជួយឧបត្ថម្ភរបស់មិត្តភក្តិអន្តរជាតិ​ដែលលៃទុកឲ្យ​វៀតណាម​ជានិច្ចកាល​មាន​អត្ថន័យ​ដ៏ធំធេង ទាំងក្នុងការតស៊ូដណ្ដើម​ឯករាជ្យជាតិមុននេះ ក៏ដូ​ចជាក្នុងដំណា​ក់កាល​បើក​ទ្វារ បង្កើន​កិច្ច​សហប្រតិបត្តិការអន្តរ​ជាតិ ធ្វើសមាហរណកម្មអ​ន្តរជាតិរបស់វៀតណាមនា​បច្ចុប្បន្ន​ផង។ ដើម្បី​ក្លាយ​ទៅជាប្រទេស​ឧស្សកម្មទំនើបៗនោះ ទន្ទឹម​នឹងការខិតខំប្រឹងប្រែង​របស់​ខ្លួន វៀតណាម​នៅតែត្រូវ​ការមាន​ជំនួយឧ​បត្ថម្ភ និងការរួមដំណើររបស់​សហគមន៍អន្តរជាតិ ទាំងអំ​ពីសំ​ភារៈ និង​បទ​ពិសោធន៍​លើវិស័យ​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គមកិច្ច កាត់បន្ថយភាព​ក្រីក្រ ទប់ទល់នឹងបម្រែបម្រួ​លអា​កាសធាតុ និង​ដោះស្រាយ​បញ្ហាស​ង្គម បរិស្ថានផ​ងដែរ​។

 
 លោក Don Tuan Phong អនុប្រធានអចិន្ត្រៃយ៍សម្ព័ន្ធសមាគមមិត្តភាពវៀតណាម

អស់រយៈពេល​ជាង ៣ ទសវត្សរ៍អនុវត្តកិច្ចកា​រផ្លាស់ប្ដូរថ្មី និងធ្វើសមាហ​រណកម្មអន្តរជាតិ​កន្លងទៅ វៀត​ណាម​ទទួល​បាន​សមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ច ​សង្គមកិច្ចជាច្រើន ហើយ​ក្លាយ​ទៅជាប្រទេស​មួយដែល​មានចំណូល​មធ្យម​ទាប។

ទទួលបាន​សមិទ្ធិផលទាំងនេះ ក៏ដោយសារមានការ​ជួយឧបត្ថម្ភរបស់អង្គការក្រៅរដ្ឋា​ភិបាលប​រទេស។ ក្លាយ​ទៅជាប្រទេស​មួយដែលមានចំណូលម​ធ្យម​ទាប មាន​ន័យថាវៀត​ណាម​មិនស្ថិត​នៅបញ្ជី​ប្រទេស​ដែល​ទទួលបាន​អាទិភាពពីអ្នកធ្វើហិ​រញ្ញប្បទាន និងអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ​នានាឡើយទេ។ទោះជា​យ៉ាង​ណាក្ដី អង្គការ​ក្រៅរដ្ឋាភិបាលអន្តរ​ជាតិ នៅតែជួយ​ឧបត្ថម្ភ​វៀត​ណាម​តាម​ទិសប្រមូល​ផ្ដុំទៅលើ​វិស័យ​អាទិភាព​របស់​វៀត​ណាម​។

ការជួយឧបត្ថម្ភជាក់ស្ដែងក្នុងដំណាក់កាលថ្មី

តាមលោក Don Tuan Phong​ អនុប្រធានអចិន្ត្រៃយ៍សម្ព័ន្ធសមា​គមមិត្តភាពវៀតណា​ម ដែលជាស្ថាប័នទទួល​បន្ទុក​សម្របសម្រួល​សកម្មភាពការទូតប្រជាជន​ និងជំនូយក្រៅរដ្ឋាភិបាលប​រទេស​ថា គម្រោង​ការណ៍​ទាំងនេះបាន​ផ្ដោតទៅលើបណ្ដាការសាកល្បងដែលវៀ​តណាម ជួបប្រទះក្នុងការធ្វើសមាហរណក​ម្មដូច​ជា សុខាភិបាល​ អប់រំ កសិកម្មជនបទ បរិស្ថាន ​និងទប់ទល់នឹងបម្រែបម្រួលអាកាសធា​តុជា​ដើម។ លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះថា​៖  

“ជាក់​ស្ដែង ក្នុងឆ្នាំ២០១៧ ចំនួនអ​ង្គការក្រៅរដ្ឋាភិបាលដែលមកកាន់វៀតណា​មមាន​កំណើន។ ហើយ​គេបាន​ផ្ដោតសំខាន់​លើវិស័យដែល​វៀតណាមផ្ដល់អាទិភា​ព។​ ចំពោះតម្លៃជំនួយ​នោះ អង្គការ​ក្រៅរដ្ឋាភិបាល​បរទេសនានា​នៅតែបន្តបើ​កថវិកា ចំណាយសម្រាប់វៀតណាមក្នុ​ងកម្រិត​ខ្ពស់។”

រួមដំណើរជាមួយការអភិវឌ្ឍន៍របស់វៀតណាម

ក្នុងដំណាក់កាលអនុវត្តគោលនយោបា​យផ្លាស់ប្ដូរថ្មី បើកទ្វារដោយ​ទឹសស្លោក “វៀតណាម​ជាមិត្ត ជា​ដៃគូគួ​រឲ្យជឿទុ​កចិត្តក្នុ​ងសហគមន៍អន្តរជាតិ”នោះ ​ចំនួនមិត្ត​ភក្ដិអន្តរជាតិ​របស់​វៀត​ណាម​កាន់តែ​កើនឡើង​ពីមួយ​ថ្ងៃទៅ​មួយ​ថ្ងៃ។ នាបច្ចុប្បន្ន ​វៀតណាមមានដៃគូរាប់ពាន់​នៅគ្រប់​ទ្វីប ក្នុងនោះ​មានអង្គការ​ក្រៅរដ្ឋាភិបាល​បរទេស​រាប់ពាន់​។ តាមរយៈមិត្តភក្តិអន្តរជា​តិនោះ រូបភាពទឹកដី មនុស្ស ប្រ​វត្តិសាស្ត្រ ​វប្បធម៌ និងគោល​នយោបាយ​អភិវឌ្ឍន៍​របស់វៀត​ណាម ជាពិសេសគឺផ្ទាំងគំនូអំពីសាសនា ប្រធាធិ​បតេយ្យ សិទ្ធិមនុស្ស និង​ អធិបតេយ្យភាព​ដែនដីរបស់​វៀតណាម ត្រូវបានផ្សព្វផ្សយទៅកាន់មិត្តភ​ក្តិអន្តរជាតិ​។ នៅពេល​ធ្វើដំណើរ​មកកាន់​វៀត​ណាម​នោះ  លោកស្រី Marsha L.Four


 ជំនួយឧបត្ថម្ភ និងសាមគ្គីភាពអន្តជាតិមានតម្លៃដ៏ធំធេងចំពោះវៀតណាមក្នុងបរិបទថ្មី

អនុប្រធានអង្គការអតីត​ទាហានអាមេរិក​ដែលធ្លាប់​ចូលរួមសង្គ្រាម​នៅវៀតណាម បានឲ្យដឹង​ថាតាមរយៈ​ស្ពាន​តភ្ជាប់ជួប​ប្រាស្រ័យមិត្តភាពប្រជាជននៃប្រទេសទាំងពីរ ក្នុង​ស្មារតីទុកអតីតកាលនៅ ​១ អន្លើ ឆ្ពោះទៅ​អនាគត​នោះ ទំនាក់ទំនងសហប្រតិបត្តិការ​អាមេរិក និងវៀតណាមមានការបោះជំហានដ៏​ធំ ​។ លោក​ស្រីបា​នចែក​រំលែកយ៉ាង​ដូច្នេះថា៖​
      
“នេះគឺជាវិធីសម្រាប់យើងយ​ល់ដឹងបន្ថែមអំពីគ្នាទៅវិញទៅ​មក។ ខ្ញុំជឿជាក់ថា កិច្ចសន្ទនា និងកិច្ច​សហ​ប្រតិ​បត្តិការ​នឹងនាំមកនូវក្ដីសង្ឃឹមជូនប្រជាជ​ននៃប្រទេសយើងទាំងពីរ​។ នេះក៏ជា​មេរៀប​សម្រាប់ពិភពលោក​និយាយ​​រួម ពេលដែលបណ្ដាជនដែលធ្លាប់ជាខ្មាំងសត្រូវ ​ឥឡូវនេះ បានក្លាយជាមិត្តនឹង​គ្នា ហើយ​រួមគ្នា​ដោះស្រាយ​បញ្ហារួមផងដែរ”​។

ប្រធានរដ្ឋ​លោក Ho Chi Minh ធ្លាប់មានប្រសាសន៍ថា៖ ចំពោះបដិវត្តន៍វៀតណាម​នោះ ចំណង​សាមគ្គី​ភាព​អន្តរ​ជាតិ និងការ​ជួយ​គាំទ្ររបស់​មិត្តភក្តិ​អន្តរជាតិ​គឺមាន​សារៈសំខាន់​ណាស់ក្នុង​គ្រប់កាលៈ​ទេសៈ​។ ក្នុ​ង​បរិបទ​ថ្មីនា​បច្ចុប្បន្ន​នេះ ​នៅចំពោះមុខបណ្ដា​សាកល្បងដែលវៀតណាមកំ​ពុងជួប​ប្រទះ ក្នុងនោះមានបញ្ហាកោះ សមុទ្រ អធិបតេយ្យ​ភាព គឺចំណងសមាគ្គីភាពអន្តរជាតិកាន់តែចាំបាច់ថែមទៀត ពោល​គឺមិន​គ្រាន់​តែជា​ស្ពាន់​តភ្ជាប់​ រក្សាក្ដីជឿជាក់របស់ប្រទេសអង្គការអន្តរជាតិនានា ដែលបានគាំទ្រវៀតណាមប៉ុណ្ណោះទេ ថែម​ទាំង​រួម​ចំណែក​បង្កើត​ឡើង​បរិយាកាស ស​ន្តិភាព ងាយស្រួ​លដល់បុ​ព្វហេតុ​កសាង និង​ការពារ​ប្រទេស​ជាតិ​ទៀត​ផង​៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ