25/12/2015 09:41 GMT+7 Email Print Like 0

ជំនួយឧបត្ថម្ភក្រៅរដ្ឋាភិបាលពីបរទេសសំរាប់វៀតណាមគ្រោងនឹងទទួលបាន ២៨០ លានដុល្លាអាមេរិក


អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Ho Xuan Son (Image: VNA)

នាថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០១៥ នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសន្និសីទ​បូកសករុប​ការ​ងារ​ក្រៅ​រដ្ឋាភិបាល​ពីបរទេស​ឆ្នាំ ២០១៥។ របាយការណ៍នៅ​សន្និសីទលើកនេះឲ្យដឹង​ថា៖ ជំនួយ​ឧបត្ថម្ភ​នៃ​បណ្ដា​អង្គ​ការ​ក្រៅ​រដ្ឋាភិបាល​បរទេសសំរាប់វៀតណាម ទទួលបាន ២៨០ លានដុល្លាអាមេរិកនិងចំនួនអង្គការ​ក្រៅរដ្ឋាភិបាល​បរទេស​ដែល​ធ្វើសកម្មភាពនៅវៀតណាម បន្តកើនឡើង។ ថ្លែងមតិ នៅទីនេះ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Ho Xuan Son បានចាត់ទុក​ថា៖ នាពេលខាងមុខ ការងារក្រៅរដ្ឋាភិបាលបរទេសប្រមូលផ្តុំ​ទៅលើការ​បង្កើន ប្រសិទ្ធិភាព​ប្រភពប្រាក់ជំនួយ និងជំនួយខាងបច្ចេកទេស​និងប្រភពធនធានមនុស្ស។ ក្រៅពីនោះ យកចិត្ត​ទុក​ដាក់​ដល់ការ​ស្វែងរក​ប្រភពទុនថ្មី ពីអង្គភាពអាជីវ​កម្មក៏ដូចជាបំផុសចលនាដើម្បីពង្រីកប្រសិទ្ធិភាព ការងារ​ក្រៅ​រដ្ឋាភិបាល​នៅ​វៀតណាម។ គណៈកម្មាធិការទទួលបន្ទុកការងារ​អំពីអង្គការក្រៅរដ្ឋាភិបាល និង ស្ថាប័ន​ទាក់​ទិន​នានាគប្បី​បង្កើនភាពម្ចាស់ការ​ច្នៃប្រឌិត ដើម្បីបណ្ដាអង្គការ ក្រៅរដ្ឋាភិបាលមិនត្រឹមតែ ជួយ​ឧបត្ថម្ភ​វៀត​ណាម​អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ប៉ុណ្ណោះទេថែមទាំងគាំទ្រវៀតណាមក្នុងបញ្ហាសំខាន់​ឲ្យសមស្របនឹងទិសដៅ អភិវឌ្ឍន៍របស់វៀតណាមទៀតផង៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ