23/04/2015 13:39 GMT+7 Email Print Like 0

ជំនួបសំណេះសំណាលមិត្តភាពជាមួយសកម្មជនដើម្បីសន្តិភាពឆ្វេងនិយមអាមេរិក

សំដៅរំលឹកគុណរបស់មិត្តភក្ដិអាមេរិកដែលបានតស៊ូ ដើម្បីសន្តិភាព​និង គាំទ្រ​វៀត​ណាម​ក្នុង​ការ​តស៊ូ​ប្រឆាំង​អាមេរិ​កសង្គ្រោះជាតិ នាថ្ងៃទី២១ខែមេសាឆ្នាំ​២០១៥​ នៅរដ្ឋ​ធានីហាណូយ​របស់​វៀត​ណាម បាន​ប្រព្រឹត្ត​ទៅ​ជំនួប​សំណេះ​សំណាល​មិត្ត​ភាព​ ដើម្បីសន្តិ​ភាព ឆ្វេង​និយម​អាមេរិក ដោយ​សម្ព័ន្ធអង្គ​ការមិត្ត​ភាព​វៀតណាម​រៀប​ចំឡើង។ ជំនួប នេះមានការចូលរួមរបស់មិត្តភក្ដិឆ្វេងនិយមអាមេរិកចំនួន១៦​នាក់ ដឹក​នាំដោយ លោក John​ McAuliff នាយក​ប្រតិបត្តិ​នៃមូលនិធិសម្រុះសម្រួល​​ និងអភិវឌ្ឍន៍ អាមេរិក​និង​តំណាង​នៃ​ស្ថាប័ន​ទាក់​ទិន​នានា​របស់វៀតណា​ម។ ថ្លែង​មតិនៅទីនេះ លោក Bui The Giang អនុប្រធានសមាគម​វៀតណាម-អាមេរិក​បាន​​សង្កត់​ធ្ងន់​ថា ជំនួប​សំណេះសំណាលមិត្តភាព នឹងជាឱកាសដើម្បីបណ្ដាតំណាង​ ចែករំលែក​អនុស្សា​វរីយ៍​ មនោសាញ្ចេតនា​អំពីទឹកដី មនុស្សវៀត​ណាម​ព្រមទាំង​សំដែងគោលបំណង ថា ក្រោយ​ពីដំណើរ​ទស្សន​កិច្ច​លើក​នេះ មិត្តភក្ដិ​ឆ្វេងនិយម​អាមេរិក​បន្តគាំ​ទ្រវៀត​ណាម​ក្នុងការ​ដោះស្រាយ​ផលវិបាក​ដោយ​សង្គ្រាម​ផង​ដែរ​។
 


ទិដ្ឋភាពនៃជំនួបសំណេះសំណាលនេះ (រូបថត៖hufo.hochiminhcity.gov.vn)
 

រីឯខ្លួនវិញ លោក John McAuliff បានអះអាងថា គោលដៅនៃដំណើរទស្សនកិច្ចលើក នេះ គឺជា​ស្វែង​យល់​អំពី​ផល​វិបាក​ដោយសង្គ្រាម​របស់អាមេរិក​នៅវៀត​ណាម ជួបធ្វើ​ការជា​មួយ​ស្ថាប័ន អង្គការ​នានា​នៅ​វៀត​ណាម​​ ដើម្បី​ពិភាគ្សាអំពី​លទ្ធភាពសហ​ប្រតិបតិ្តការ គាំទ្ររបស់មិត្ត​ភក្ដិអាមេរិក​ចំពោះវៀត​ណាម​នា​ច្ចុប្បន្ន​៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ