11/12/2017 09:48 GMT+7 Email Print Like 0

ជំនួបសំណេះសំណាលក្នុងឱកាសរំលឹកខួបលើកទី៥០យុទ្ធនាការនិទាឃរដូវ ឆ្នាំ១៩៦៨

នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម បានប្រព្រឹត្តទៅជំនួបសំណេះ​សំណាល​ ក្នុងឱកាសរំលឹកខួបលើកទី៥០យុទ្ធនាការនិទាឃរដូវ ឆ្នាំ១៩៦៨ ដោយមានការចូលរួមរបស់ អតីតយុទ្ធជន​​ចំនួន ៧០០ រូប។


ទិដ្ឋភាពនៃជំនួបសំណេះសំណាល (រូបថត៖ VOV)

ជំនួបនេះជាឱកាសដើម្បីវីរៈយុទ្ធជន Sai Gon –Gia Dinh រំលឹកឡើងវិញនូវអនុស្សាវរីយ៍ដ៏ជ្រាលជ្រៅក្នុងយុទ្ធនាការ​ប្រវត្តិសាស្ត្រនានិទាឃរដូវឆ្នាំ១៩៦៨។ ក្នុងយុទ្ធនាការនេះ កងកម្លាំង Sai Gon – Cho Lon – Gia Dinh ត្រូវបានប្រគល់ ភារកិច្ចគឺវាយប្រហារទៅលើគោលដៅសំខាន់ចំនួន ៥ របស់ខ្លាំងសត្រូវនោះគឺអគ្គសេនាធិការដ្ឋាន វិមាន Doc Lap វិទ្យុសម្លេងបញ្ជាការដ្ឋានកងទ័ពជើងទឹក និងស្ថានទូតអាមេរិក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ